អតីត Miss Grand Cambodia 2020 កញ្ញា លីវ ជីលី ហៅ ជីលី ទេវី បានចេញមកប្រតិកម្មនិងនិយាយពីបញ្ហាចម្រូងចម្រាសរឿងឈុត ក្រោយសុខចិត្តសម្ងំនៅស្ងៀមមិនតបត ប៉ុន្តែភាគីអ្នកច្នៃម៉ូដនៅតែបន្ក្តផុសរូបភាពនិងសំណេរដែលធ្វើឱ្យប៉ះពាល់ដល់ខ្លួនកិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ខ្លួន។
សូមចុចអាន ម្ចាស់ហាងឧបត្ថម្ភរ៉ូបឱ្យ លីវ ជីលី អត់ទ្រាំមិនបាន ផ្លោងសំដីប្រដូចកញ្ញាថាជា Miss ក្រពើ!
កញ្ញា លីវ ជីលី កាលពីរាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានចេញមកធ្វើការពន្យល់និងបកស្រាយពីបញ្ហាឈុតដែលបណ្ដាលឱ្យមានបញ្ហាកើតឡើងនោះថា តាមពិតកញ្ញាពិតមិនចង់ផុសទេ តែភាគីម្ខាងទៀតមិនព្រមឈប់ ដូច្នេះបើចង់ល្បី កញ្ញានិងជួយឱ្យល្បី ដោយកញ្ញាបានលើកឡើងពីរឿងឈុតនោះថា កញ្ញាបានស្លៀកពាក់សមនៅខាងក្រោមឆាកហើយ តែវាទាក់ជើងពិបាកដើរ ចុះបើកញ្ញាដួលលើឆាក តើឱ្យកញ្ញាយកមុខទៅទុកឯណា ហេតុអ្វីបានជាមិនស្ដាប់ហេតុផលគ្នាសោះ កញ្ញាទទួលស្គាល់ថាកញ្ញាពិតជាចង់ពាក់ឡើងណាស់ ព្រោះអ្នកច្នៃម៉ូដខំធ្វើឱ្យដោយមិនយកប្រាក់ ប៉ុន្តែកញ្ញាក៏រំលឹកដែរថាកញ្ញាសែនហួសចិត្តដែលទោះជាកញ្ញាប្រឹងពន្យល់បកស្រាយប្រាប់ហេតុផលនិងសុំទោសយ៉ាង អ្នកម្ខាងទៀតនៅតែមិនព្រមទទួលស្គាល់ការពិត។
បន្ថែមពីលើនោះ លីវ ជីលី បាននិយាយទៀតថា លើកទីមួយដែលខ្លួនបានជួបនឹងមនុស្សសាហាវបែបនេះ ព្រោះបុគ្គលជាអ្នកច្នៃម៉ូដរូបនោះបានប្លុក (block) កញ្ញាចោល ហើយបង្កររឿងតូចឱ្យក្លាយទៅជារឿងធំ ហើយយករូបកញ្ញាទៅផុស ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកញ្ញាជាខ្លាំង។ ជាចុងក្រោយកញ្ញាក៏បានព្រមានដែរថា បើសិននៅតែបន្តយករូបកញ្ញាទៅផុសទៀតកញ្ញានឹងចាត់ការតាមផ្លូវច្បាប់។
នេះគឺជាពាក្យពេចន៍ទាំងស្រុងដែលកញ្ញា លីវ ជីលី បានបកស្រាយនិងពន្យល់នៅលើគណនីរបស់ខ្លួន តាមរយៈការផុសរៀបរាប់ដូចខាងក្រោម៖
«ហាមខ្ញុំមិនអោយផុសរូបតែព្យាយាមផុសពីខ្ញុំរហូត ចង់ល្បីខ្លាំងមែនត្រូវការខ្ញុំបុកពត៌មានអោយថែមទេ😵💫មួយទៀតរឿងរ៉ូបធ្វើឆែកសងខាងខ្ញុំក៏បានដើរក្រោមឆាកហើយវាទាក់អាចនឹងពិបាកដើរ ចុះបើខ្ញុំដើរដួលនៅលើឆាក តើខ្ញុំយកមុខទៅទុកឯណា ហេតុអីបានមិនយល់ពីគ្នាដល់ថ្នាក់នេះ ហើយស្មានខ្ញុំមិនចង់ពាក់ឡើងអីដែលអ្នកខំធ្វើអោយខ្ញុំដែលមិនយកលុយពីខ្ញុំតែវាពិបាកដើរ ហើយខ្ញុំមិននឹកស្មានថាអ្នកដល់ថ្នាក់នឹងទេ ខ្ញុំក៏បានបកស្រាយហើយក៏ប្រាប់ពីហេតុផលរបស់រ៉ូបអ្នកឯងហើយដែរ នឹងសុំទោសអ្នកឯងរួចហើយតែអ្នកឯងមិនទទួលស្គាល់ការពិតហើយប្លុកខ្ញុំចោលទៀត! (រឿងតូចធ្វើឲ្យទៅជាធំ)ហើយយករូបខ្ញុំទៅផុសទៀត ខ្ញុំមិនដែលចង់មានរឿងជាមួយនរណាទេ ទើបជួបអ្នកឯងមួយសាហាវណាស់ បើផុសពាក់ព័ន្ធនិងកិត្តិយសប៉ះពាល់ខ្ញុំម្ដងទៀតខ្ញុំនិងចាត់ការតាមផ្លូវច្បាប់!ខ្ញុំមិនតបតកាន់តែបានចិត្ត(ស្លូតពេកគេជាន់)»