កំពង់ធំ៖ ប្រជាពលរដ្ឋជាច្រើន មានការត្អូញត្អែពីផលលំបាកក្នុងការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវ ចូលប្រាសាទសំបូរព្រៃគុក ដែលមានប្រវែង ជាង ៣គីឡូម៉ែត្រ បច្ចុប្បន្នផ្លូវមួយខ្សែនេះ បានក្លាយជាជង្ហុកជ្រៅៗ គ្រាដែលអ្នកធ្វើដំណើរឆ្លងកាត់ទីនោះប្រឈមនិងគ្រោះថ្នាក់ ចំណែកអ្នកជិះម៉ូតូ ដួលប្រឡាក់សំលៀកបំពាក់ ថ្លោះដៃជើង ក្រឡាប់រថយន្តជាអន្លឺៗ ។

លោក ទង់ គឹមតុល អភិបាលស្រុកប្រាសាទសំបូរៈ ថ្លែងប្រាប់ថា ចំពោះផ្លូវចូលប្រាបាទសំបូរព្រៃគុក អាជ្ញាធរស្រុកពុំមានសិទ្ធិក្នុងការកែលំអរ ឬក៏ជួសជុលឲ្យប្រសើឡើងនោះទេ ដោយសារតែតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរជាតិសំបូរព្រៃគុក សូម្បីតែយកគ្រឿងចក្រមកកៀរ ឬចង់កាប់បង្ហូរទឹកចេញពីថ្នល់ក៏មិនទទួលបានការអនុញ្ញាតិឡើយ។

តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ទពិភពលោក កាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេស ប៉ូឡូញ ដែលមិនមែនជារឿងចៃដន្យនោះទេ ថែមទាំងទទួលស្គាល់ពីអង្កការយូណេស្កូរ តែក្នុងរយៈពេលមកដល់បច្ចប្បន្ន ផ្លូវក្នុងតំបន់ប្រាសាទសំ បូរព្រៃគុក បែរជាផ្លូវចូលទៅកាន់ទីនោះត្រូវរលាយខូចខាតស្ទើរទាំងស្រុង ដោយពុំមានការថែទាំ និងយកចិត្តទុកដាក់របស់អាជ្ញាធរសំបូរព្រៃគុក។

ទាក់ទងទៅនិងផ្លូវក្នុងតំបន់ប្រាសាទសំបូរព្រៃគុក មហាជនបានសំណូមពរឲ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៍និងវិចិត្រសិល្បៈ ឯកឧត្តមទទួលបន្ទុកអាជ្ញាធរសំបូរព្រៃគុក និងស្ថាប័នពាក់ព័ន្ឋ មេត្តាជួយកែលំអរ និងសម្រួលផ្លូវឲ្យសមរម្យផង។​

គួររំលឹកថា តំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុគ ស្ថិតក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវមហាជនមើលឃើញថា អាជ្ញាធរជាតិ ប្រាសាទសំបូរព្រៃគុក ហាក់ដូចជាមិនមានការអភិវឌ្ឍន៍ នៅតំបន់រមនីយដ្ឋានដែលធ្លាប់ស្រស់បំព្រង និងធ្វើការកែលម្អផ្លូវជារៀងរាល់ឆ្នាំ ប៉ុន្តក្រោយ ពីអាជ្ញាធរជាតិគ្រប់គ្រងហាក់បីដូចទុកតំបន់នេះចោលទៅវិញ៕

Share.