បាត់ដំបង៖ ជនសង្ស័យ ២នាក់លួចម៉ូតូពីខេត្តប៉ៃលិន រួចគេចខ្លួន មកខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួនបាន។

លោកវរសេនីយ៍ឯក វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបានបញ្ជាក់ឲ្យដឹងថា ការឃាត់ខ្លួនមុខសញ្ញាល្មើសច្បាប់ខាងលើធ្វើឡើងនៅរំលងអា ធ្រាតថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវព្រំដែន ក្បែរច្រកទ្វាអន្តរជាតិដូង ស្ថិតនៅក្នុងក្រុមទី៨ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្ត បាត់ដំបង។

ជនសង្ស័យក្រោយពេលដែលធ្វើសកម្មភាពលួចយកម៉ូតូ ១គ្រឿងពីទឹកដីខេត្តប៉ៃលិន បាននាំគ្នាជិះម៉ូតូគេចខ្លួនពីទីតាំងកើតហេតុ មកចូលតំបន់គ្រប់គ្រងក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ក៏ត្រូវកម្លាំងនគរបាលកំពុងល្បាត ដាក់ការសង្ស័យរួចក៏សាកសួរ ហើយឃាត់ខ្លួនតែម្តង។

ជនសង្ស័យខាងលើ មានឈ្មោះ វិមុត សិរី ភេទប្រុស អាយុ ២៤ឆ្នាំរស់នៅ ភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះម៉េង គីមឡុង ភេទប្រុស អាយុ ៣៩ ឆ្នាំរស់នៅភូមិភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំណែកម៉ូតូជាវត្ថុតាងម៉ាក ZOOMER. X ពណ៌ស គ្មានស្លាកលេខ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងពីខាងលើ កម្លាំងនគរបាលជំនាញស្រុកកំរៀង បានបំពេញបែបបទ រួចប្រគល់ឲ្យសមត្ថកិច្ច ខេត្តប៉ៃលិន ដើម្បីអនុ វត្តតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.