ទម្លាប់នៃការរស់នៅរបស់លោកយាយវ័យ ១០០ឆ្នាំនេះ ខុសពីទម្លាប់នៃការរស់នៅរបស់អ្នកដទៃ ដែលអ្នកមានអាយុវែងភាគច្រើនតែងតែចែករំលែក។

ថ្មីៗនេះ លោកយាយម្នាក់ ទើបតែប្រារព្ធពិធីខួបកំណើតឈានចូលអាយុ១០០ឆ្នាំរបស់គាត់ បានចែករំលែកពីគន្លឹះធ្វើឲ្យគាត់មានអាយុវែងដោយការផឹកស្រា។ លោកយាយ Mary Tipping បានរៀបការក្នុងឆ្នាំ១៩៤៤ និងមានកូនប្រុសចំនួន៣នាក់ លុះមកដល់ឆ្នាំ១៩៦៨ ស្វាមីរបស់គាត់ក៏បានបាត់បង់ជីវិត។ ក្រោយមកទៀត គាត់បានសម្រេចចិត្តរៀបការជាមួយបុរសម្នាក់ទៀត តែជាអកុសលក៏បានបាត់បង់ជីវិតចោលគាត់ក្នុងឆ្នាំ២០០៩ដែរ។

សព្វថ្ងៃនេះលោកយាយ រស់នៅយ៉ាងមានសេចក្ដីសុខ និងមានចៅរហូតដល់ទៅ១០នាក់ឯណោះ។ ចំពោះគន្លឹះធ្វើឲ្យគាត់អាយុវែង គឺមិនមានអ្វីច្រើនទេ ដោយគាត់ទទួលទានស្រាម៉ាក Guinness ជារៀងរាល់ថ្ងៃ និងធ្វើការងារជាអ្នកសម្អាតនៅប៉ុស្តិ៍ប៉ូលីស បើទោះជាគាត់ចូលនិវត្តិន៍ក៏ដោយ។

ហើយកាលដែលធ្វើបែបនេះ វាមិនបានបង្កជាបញ្ហាដល់សុខភាពរបស់គាត់ឡើយ ខុសពីអ្នកដែលមានអាយុវែងផ្សេងៗទៀតដែរបានចែករំលែកគន្លឹះដែលធ្វើឲ្យមានអាយុវែងដោយសារការគេងគ្រប់គ្រាន់ ការញុំាអាហារល្អៗ និង ការហាត់ប្រាណជាដើម៕

ប្រភព៖ Global News

Telegram-Troryorng
Share.