ស្រុកព្រៃនប់៖ រថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-៤៧៣០ ទិសដៅខេត្តព្រះសីហនុ ភ្នំពេញ បានបើកឆ្លងផ្លូវ បុករថភ្លើង មួយគ្រឿងបើកបរ ក្នុងទិសដៅពីខេត្តព្រះសីហនុ ដោយមិនមានការដាក់ប៉ារាស់បញ្ជាឈប់ឡើយ ។


ករណីគ្រោះថ្នាក់នេះ ស្ថិតនៅចំនុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៨១-១៨២ ក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកបររថយន្តដឹកកម្មករ ទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ កើតឡើងនៅវេលាម៉ោង០៦និង០០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។


បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំពោះរថភ្លើងបានបន្តដំណើរទៅមុខទៀត៕

Share.