យោងតាមរបាយការណ៍រដ្ឋបាលប្រទេសរុស្សីបានចេញផ្សាយកាលពីថ្ងៃអង្គារម្សិលម៉ិញនេះថា ប្រទេសរុស្សីនិងធ្វើតេស្ដទម្រង់វ៉ាក់សាំងប្រភេទស្រ្ពៃយ៍បាញ់តាមច្រមុះ ស្ពត់និកវី (Sputnik V) លើយុវជនស្មគ្រចិត្ត។

ប្រទេសរុស្សីបានផលិតវ៉ាក់សាំង ស្ពត់និកវី (Sputnik V) ដែលជាវ៉ាក់សាំងផលិតក្នុងប្រទេសរបស់ខ្លួនបានយ៉ាងឆាប់រហ័សនៅពេលដែលមេរោគកូវីដ បានផ្ទុះឡើងខ្លាំង ស្របពេលដែលប្រជាជន និងអាជ្ញាធរ ប្រទេសនេះកំពុងតែមានការព្រួយបារម្ភពីផលិតផលថ្មីរបស់ខ្លួន។

យោងតាមឯកសារដែលបានចុះផ្សាយនៅលើបញ្ចីឱសថរបស់រដ្ឋបានបង្ហាញថា វ៉ាក់សាំងបាញ់តាមច្រមុះត្រូវប្រើ ២ដូស ក្នុងគ្លីនិកមួយកន្លែងនៅទីក្រុង អេសធី ភីធើស្បើក (St Petersburg) ប៉ុន្ដែមិនបានបញ្ជាក់ច្បាស់ពីកាលបរិច្ឆេទនៃការធ្វើតេស្ដនៅឡើយ។ កាលពីថ្ងៃអង្គារ ម្សិលម៉ិញ លោកប្រធានាធិបតី វ្លាឌីមៀរពូទីន (Vladimir Putin) បាននិយាយថា ប្រទេសរុស្សីត្រូវការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ជូនប្រជាជនរបស់ខ្លួន ខណៈដែលប្រទេសនេះបានកត់ត្រាចំនួនអ្នកស្លាប់ច្រើនបំផុតក្នុងរយៈពេលចុងក្រោយនេះ។

គួររំលឹកថា កាលពីខែមិថុនាអាជ្ញាធរប្រទេសរុស្សីបាននិយាយថា វ៉ាក់សាំងបាញ់តាមច្រមុះរបស់ខ្លួននេះអាចប្រើសម្រាប់កុមារដែលមានអាយុចាប់ពី ៨ឆ្នាំ ដល់ ១២ឆ្នាំ ហើយបានចាប់ផ្ដើមផលិតថ្មីកាលពីខែកញ្ញា៕

ប្រភព៖ GMA News

Telegram-Troryorng
Share.