លោកតាវ័យចំណាស់ម្នាក់ មានសមត្ថភាពពិសេសអាចជិះស្គីបន្ទះក្ដាបានយ៉ាងឡូយមិនចាញ់ក្មេងៗយុវវ័យនោះទេ ដែលនេះជាស​មត្ថភាពដ៏ពិសេសអស្ចារ្យខុសពីមនុស្សចាស់ដែលមានវ័យដូចជារូបគាត់។

លោកតាមានឈ្មោះថា យ៉ូស៊ីអុ គីណូស៊ីតា បាននិយាយថា ខ្លួនបានទិញស្គីបន្ទះក្ដានេះពីផ្សារតាមផ្លូវក្នុងតម្លៃត្រឹមតែ ៧ដុល្លា១៥សេន តែប៉ុណ្ណោះ។ លោកតា គីណូស៊ីតា បានបន្ដថា លោកគឺជាមនុស្សដែលចូលចិត្តសាកល្បងនូវអ្វីដែលថ្មីៗ ហើយលោកតាបានប្រាប់ទៅអ្នកដទៃថា ប្រសិនបើយើងមិនអនុវត្តន៍វាបន្ដិចម្ដងៗជាប្រចាំយើងនឹងអាចភ្លេចវាជាមិនខាន។ ដូច្នេះលោកតា តែងតែមកកន្លែងទូលាយស្ងប់ស្ងាត់ដើម្បីហ្វឹកហាត់ខ្លួនឯងជាប្រចាំ មិនតែប៉ុណ្ណោះវាក៏ជាកីឡាដែលធ្វើឲ្យលោកតា រីករាយ និង មានសុខភាពល្អផងដែរ។

គួរជម្រាបថា លោកតា គីណូស៊ីតា បានជិះស្គីបន្ទះក្ដានេះអស់រយៈពេល ២ឆ្នាំមកហើយ ហើយពេលជិះស្គីគឺជាពេលដែលលោកតារីករាយបំផុត៕

ប្រភព៖ Yahoo News

Telegram-Troryorng
Share.