ខេត្តព្រះសីហនុ ៖ កាលពីម្សិលមិញនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំ នាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត នឹងដឹកនាំសំរបសំរួលពីលោក ពេញ ពិសិដ្ធ ព្រះរាជ្ញអជ្ញារង បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០២១ ឃាត់ខ្លួនជនសង្សយ័ ០១នាក់ នៅចំណុចខាងក្រោយកាសុីណូ ហួយ ហ័រ ក្រុម១១ ភូមិ០១ សង្កាត់០២ ក្រុង/ខេត្ដព្រះសីហនុ មានឈ្មោះ ZHANG HONG YOU ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី២១ ភូមិ០៤ សង្កាត់០៣ ក្រុង/ខេត្ដព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន ម្ស៉ៅក្រាមសង្ស័យជាសារធាតុញៀនចំនួន ២៦កញ្ចប់ ម្ស៉ៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១១​​កញ្ចប់ថ្នាំញៀន អ៊ិចស្តាសុី ប្រភេទ ម៉្សៅ(MDMA) ចំនួន០១កញ្ចប់ ថ្នាំញៀនអ៊ិចស្តាសុី ប្រភេទទឹក(MDMA)ចំនួន០៤ ដប ថ្នាំគ្រាប់អក្សWY មេតំហ្វេតាមីន ចំនួន០៣ កញ្ចប់ និងទូរសព្ទ័ចំនួន០២គ្រឿង ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញក៏បានឈានដល់ឆែកផ្ទះជួលមួយកន្លែងនៅក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ទៀត ដែលជនសង្ស័យទី១ មានឈ្មោះ CHEN JING HUAI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ និងទី២ មានឈ្មោះ CHEN GUO FENG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទាំងពីរនាក់រស់នៅ ក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់ រុក្ខជាតិក្រៀមសង្ស័យជាសារធាតុចំនួន០១កញ្ចប់ ម្សៅក្រាមសង្ស័យជាសារធាតុចំនួន១២ កញ្ចប់ ថ្នាំគ្រាប់អក្សWY មេតំហេ្វតាមីន ចំនួន ១៣ កញ្ចប់ ថ្នាំញៀនអ៊ិចស្តាសុីប្រភេទទឹក(MDMA) ចំនួន០២ដ ប ថ្នាំញៀនអ៊ិចស្តាសុីប្រភេទម៉្សៅ(MDMA) ចំនួន ០២ កញ្ចប់ ម្សៅក្រាមពណ៏ប្រផេះសង្ស័យជាសារធាត់ញៀនចំនួន ០១ កញ្ចប់ ជញ្ជីងថ្លឹងថ្នាំចំនួន០២គ្រឿង និងទូរសព្ទ័ដស០១គ្រឿង ។

ហើយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ZHANG HONG YOU បានបន្តសហការណ៏ ជាមួយកម្លាំងជំនាញដោយបាននាំទៅឆែកឆេបន្ទប់ស្នាក់នៅមួយកន្លែងរបស់ជនសង្ស័យឈ្មោះ LU JIAN MIN ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រកដ ស្នាក់នៅក្រុម១១ ភូម០១ សង្កាត់០២ ក្រុង/ខេត្តព្រះសីហនុ វត្ថុតាងដកហូតបានរួមមាន ម្ស៉ៅក្រាមសង្ស័យជាសារធាតុញៀនចំនួន ០៧ កញ្ចប់ ទូសព្ទ័ចំនួន០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងខាងលេី ត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Share.