លោក Elon Musk សហស្ថាបនិកក្រុមហ៊ុនយានអវកាស SpaceX និង Tesla បានប្រាប់ម្ចាស់ភាគហ៊ុនដទៃទៀតថា នាពេលអនាគតលោកមានបំណងសាងសង់រោងចក្ររថយន្ដ Tesla នៅភពព្រះអង្គារ។​

មហាសេដ្ឋីមានជាងគេលើពិភពលោករូបនេះមានមហិច្ចតាខ្ពស់នឹកស្មានមិនដល់ដែលហ៊ានសាកល្បងសាងសង់រោងចក្រផលិតរថយន្ដលើភពក្រហមនេះ។ នៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla នៅទីក្រុង Austin រដ្ឋ Texas កាលពីសប្ដាហ៍មុន លោក Elon Musk បាននិយាយថា គំនិតបង្កើតរោងចក្រក្រៅភពអាចនឹងមិនកើតឡើងក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះទេ ប៉ុន្ដែវាគឺជាលទ្ធភាពអាចកើតឡើងនៅក្នុងជីវិតរបស់លោក ព្រោះលោកចង់ឃើញរោងចក្រនេះមុនពេលដែលលោកស្លាប់។

បច្ចុប្បន្ននេះក្រុមហ៊ុនផលិតរថយន្ដ Tesla មានរោងចក្រផលិតចំនួន ៤ នៅលើផែនដីស្ថិតក្នុងតំបន់ និងប្រទេសសំខាន់ៗ មួយចំនួនហើយ ខណៈដែលរោងចក្រនេះគ្រោងនឹងដំណើរការសាងសង់ចំនួន ២កន្លែងទៀតផងដែរ៕

ប្រភព៖ Mail Online

Telegram-Troryorng
Share.