ភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលានេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារាចរណែនាំចំនួន ៤ចំណុច ដើម្បីទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ។

ក្នុងសារាចរបានលើកឡើងថា រាជរដ្ឋាភិបាល បានពិនិត្យឃើញថា សព្វថ្ងៃដោយសារទំនើបកម្មបណ្តាលឱ្យមានការបាត់បង់ការវាយបំផ្លិចបំផ្លាញ ការធ្វើឱ្យខូចខាតតាមគ្រប់រូបភាពជាបន្តបន្ទាប់ចំពោះសំណង់អគារបេតិកភណ្ឌដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌទីក្រុង តាមបណ្តារាជធានី ខេត្ត ដែលជាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃ ហើយមានការប្រឈមនឹងហានិភ័យ និងស្ថិតក្រោមការគំរាមកំហែងខ្ពស់ដោយការអភិវឌ្ឍ ដែលទាមទារឱ្យមានការថ្លឹងថ្លែងរវាងការអភិរក្ស និងការអភិវឌ្ឍ គឺត្រូវតែមានតុល្យភាព។

សារចរណែនាំទាំង ៤ចំណុច ទាំងនោះរួមមាន 

  1. ហាមឃាត់ចំពោះការប្រែប្រួល ការប្ដូររូបរាងខាងក្រៅ ឬធ្វើឲ្យខូចខាតសោភណ្ឌភាពចំពោះសំណង់ នៃតំបន់បេតិកភណ្ឌទីក្រុង 
  2. ទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្រ្ត សំណង់បុរាណ និងសំណង់អគារបេតិកភណ្ឌ ដើម្បីការពារឲ្យបានគង់វង្ស។ 
  3. បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌ ក្នុងតំបន់ការពារ និងក្រៅតំបន់ការពារ ដោយផ្ដោតលើយុទ្ធសាស្រ្ត គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្ស និងការអភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្ដរភាព
  4. សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន។ 

សូមអានសារាចរណែនាំលម្អិតដូចខាងក្រោមនេះ៖

Share.