បាត់ដំបង÷ យុវជនម្នាក់តូចចិត្តចងកស្លាប់ គ្រាន់តែរឿងឳពុកស្តីបន្ទោសរឿងដើរលេងច្រើន។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា ករណីធ្វើអត្តឃាតចងកនេះ បានកើតឡើងនៅយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចក្រុមទី ០៦ ក្នុងភូមិបរិបូរណ៍ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ជនរងគ្រោះស្លាប់មានឈ្មោះនាង ឆៃរ៉ាន់ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារជាមួយឳពុកម្តាយក្នុងភូមិ/ឃុំកើតហេតុខាងលើ។

តាមនគរបាលបានអះអាងថា មុនពេលកើតហេតុជនរងគ្រោះក្រោយត្រឡប់មកពីដើរលេង ឳពុកម្តាយបានស្តីបន្ទោសក្នុងន័យណែនាំអប់រំដើម្បីឲ្យល្អ និងជួយធ្វើការងារ ជាប្រយោជន៍ដល់គ្រួសារ មិននឹកស្មានថាជនរងគ្រោះប្រកាន់ខឹងរហូតដល់ចងកបញ្ចប់ជីវិតខ្លួនឯងសោះ។

ភ្លាមៗកម្លាំងនគរបាល ក៏ដូចជាអាជ្ញាធរ បានចុះដល់កន្លែងកើតហេតុរួចហើយពិនិត្យសាកសពបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារការធ្វើអត្តឃាតចងកខ្លួនឯងពិតប្រាកដមែន រួចបានប្រគល់សាកសពទៅឲ្យគ្រួសារសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.