បាត់ដំបង៖ សមត្ថកិច្ចឃាត់ខ្លួនមេខ្យល់ ១នាក់ ពេលកំពុងធ្វើសកម្មភាពល្មើសនាំពលករឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ។

នគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១នេះ ឋិតត្រង់ចំណុចទឹកដីថៃ ជាប់មាត់អូរព្រំដែនក្នុងភូមិសាស្ត្រក្រុមទី ៧ ភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងចម្រុះការពារគោលដៅព្រំដែនបានឆ្មក់ចុះឃាត់ខ្លួនជនសង្ស័យជាមេខ្យល់១នា ក់ ខណ:ជននេះកំពុងនាំពលករខ្មែរចំនួន ២ ធ្វើដំណើរដោយថ្មើរឆ្ពោះទៅកាន់ទឹកដីថៃ។

មេខ្យល់ដែលឃាត់ខ្លួនបានមានឈ្មោះអូន ចេវ ភេទប្រុស អាយុ ៤៥ឆ្នាំ ស្នាក់ក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូ ចំណែកឯពលរដ្ឋ២នាក់ ទៀតឈ្មោះសំ ចាន់រ៉ា ភេទប្រុស អាយុ ២៥ ឆ្នាំ និងម្នាក់ទៀតឈ្មោះភឿក ពិសិដ្ឋ ភេទប្រុស អាយុ ២៤ ឆ្នាំ ទាំង២នាក់រស់នៅក្នុងខេត្តព្រៃវែង។

ចំពោះមុខនគរបាលស្រុកសំពៅលូនបានរៀបចំបែបបទ បញ្ជូនជនសង្ស័យបន្តមកកាន់ការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី ដោយឡែកចំពោះពលរដ្ឋទាំង ២នាក់អនុវត្តវិធានការអប់រំណែនាំ និងធ្វេីកិច្ចសន្យាហើយអនុញ្ញាតិឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ៕

អត្ថបទ៖ ដំបងក្រញូង

Share.