ខេត្តបន្ទាយមានជ័យ៖ ករណីពលរដ្ឋលួចឆ្លងដែនទៅកាន់ប្រទេសថៃ នៅតែបន្តមានទោះជាអាជ្ញាធរ សមត្ថកិច្ចដាក់វិធានការទប់ស្កាត់យ៉ាងតឹងរឹងនៅតាមបន្ទាត់ព្រំដែនយ៉ាងណាក្តី ជាពិសេសក្នុងពេលដែលកំពុងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-19។

ករណីដែលសមត្ថកិច្ចឃាត់ទប់ស្កាត់ពលរដ្ឋខ្មែរលួចឆ្លងដែននេះ ឃើញថានៅខេត្តបន្ទាយមានជ័យស្ទើតែរៀងរាល់ថ្ងៃទៅហើយត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ជាបន្តបន្ទាប់ ហើយនៅថ្ងៃទី14 ខែតុលា ឆ្នាំ 2021នេះ ឃាត់ពលរដ្ឋខ្មែរប្រុស.ស្រី ចំនួន 37នាក់ បម្រុងលួចឆ្លងដែន ទៅរកការងារធ្វើខុសច្បាប់ចេញទៅប្រទេសថៃ ត្រូវបានកំលាំងវរសេនាតូចថ្មើរជើងលេខ 513 សហការជាមួយកម្លាំងនគរបាលការបារព្រំដែនគោកលេខ911 ឃាត់ខ្លួនពលករទាំងនោះ។

លោកវរសេនីយ៍ទោ យូ សុគន្ធ ភក្តី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ 513បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ និង ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19 ពិសេសជំងឺប្រភេទថ្មីដែលតា។ លោកបានដឹកនាំកម្លាំង01ក្រុម សហការជាមួយកម្លាំងនគរបាលការពារព្រំ ដែនគោកលេខ911 ល្បាតនៅតាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ ត្រង់ចំណុចភូមិសិលាខ្មែរ បានប្រទះឃើញពលរដ្ឋខ្មែរចំនួន 37នាក់ ក្នុងនោះមានស្រី 18នាក់ ដែលបម្រុងលួចឆ្លងដែនចេញទៅប្រទេសថៃ។

លោក យូ សុគន្ធភក្តី បានបញ្ជាក់ថា ពេលសួរនាំពលករបាននិយាយថាពួកគាត់បានលួចឆ្លងដែនដោយខុសច្បាប់ចេញទៅប្រទេសថៃ គឺមានគោល បំណងស្វែងរកការងារធ្វើ។ ក្រោយពីក្រុមគ្រូពេទ្យបានពិនិត្យសុខភាពរួច យើងក៏បានធ្វើការអប់រំនិងនាំកុំឲ្យចាញ់ការឃោសនារបស់មេខ្យល់ក្នុងការ លួចឆ្លងដែនដោយខុសច្បាប់ព្រោះវាមានហានីភ័យជាច្រើន និងខាតបង់ប្រាក់កាក់ដោយសារតែចាញ់បោកការអូសទាញរបស់មេខ្យល់ រួចអនុញ្ញាតឲ្យវិលត្រលប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.