ប៉ៃលិន៖ ទឹកស្ទឹងបរយ៉ាដា បានហក់ឡើងយ៉ាងខ្លាំង និងបុកផ្តាច់ស្ពានលូមួយកន្លែង ក្នុងភូមិសាស្ត្រក្រុងប៉ៃលិនត្រូវអាជ្ញាធរបង្ខំចិត្តផ្អាកដំណើរការ ជាបណ្តោះអាសន្ន។

លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនបានប្រាប់ឲ្យដឹងនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១នេះថា នៅថ្ងៃនេះស្ថានភាពជំនន់ទឹកភ្លៀងនៅស្ទឹងបរយ៉ា ខា បានហក់ឡើងយ៉ាងលឿនធ្វើឲ្យអំណាចទឹកបានហូរបោកបុកខ្លាំងបណ្ដាលអោយបាក់លូបង្ហូរទឹក ១កន្លែងជាច្រើន ម៉ែត្រនៅត្រង់ចំណុចអូរខ្ទី ភូមិ ក្រចាប់លើ សង្កាត់អូរតាវ៉ៅក្រុងប៉ៃលិន ចាំបាច់ត្រូវបិទផ្អាកដំណើរការមួយរយ:ពេលសិនរងចាំទឹកស្រកចុះប្រសើរឡើងវិញ។

ទឹកជំនន់ដែលជោរជន់ខ្លាំងនេះបានផ្តើមឡើងដោយសារនៅមុនប៉ុន្មានថ្ងៃចុងក្រោយ ទឹកភ្លៀងបានធ្លាក់គ្របដណ្តប់រាយប៉ា យជាបន្តបន្ទាប់ច្រើនថ្ងៃ ទើបជាហេតុនាំឲ្យទឹកភ្លៀងហូរចាក់ចុះទំនាបស្ទឹង ហើយជន់ឡើងលឿនយ៉ាងគំហុកបែបនេះ។

ស្ថានភាពទឹកស្ទឹងបរយ៉ាខា ហក់ឡើងខ្លាំងខាងលើបានបង្ខំឲ្យអាជ្ញាធរ ក៏ដូចជាកងកម្លាំងទាំងបីគណ:បញ្ជាការឯកភាពត្រៀមលក្ខណះ ជាស្រេចក្នុង ការចុះអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលរស់នៅក្បែរតំបន់នេះក្នុងប្រការរងគ្រោះផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទ៖ ដំបងក្រញូង

Share.