«បុព្វេសន្និវាស» រឿង​ភាគ​បុរាណ​ថៃ​ដែល​មាន​ការ​ល្បីល្បាញ​ខ្លាំង​មួយ​របស់​ប្រទេស​ថៃ និង​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​គួរ​សម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ក្នុង​ចំណោម​អ្នក​ដែល​និយម​ទស្សនា​រឿង​ភាគ​ថៃ​ ខណៈ​នេះ​ក្រុម​ផលិត​កំពុង​តែ​ដុត​ដៃ​ដុត​ជើង​ខ្លាំង​ បន្ទាប់​ពី​រង់​ចាំ​អស់​ជាង​៣​ឆ្នាំ​​ដើម្បី​ទស្សនា​វគ្គ​ទីពីរ​នោះ​ ពេល​នេះ​សាច់​រឿង​វគ្គ​ទីពីរ​កំពុង​តែ​ចាប់​ផ្ដើម​ថត​បណ្ដើរ​ៗ​ហើយ​។

សម្រាប់​វគ្គ​ទីពីរ​នេះ​ដូច​ទស្សនិកជន​និង​ប្រិយមិត្ត​អ្នក​គាំទ្រ​បាន​ដឹង​ហើយ​ថា​ Pope Thanawat និង Bella Ranee នឹង​ត្រលប់​មក​សម្ដែង​ទាំង​ជា​តួ​អង្គ​ ភីម៉ឺន ការ៉ាកេត ក៏​ដូច​ជា​សម្ដែង​ជា​តួអង្គ​ជំនាន់​កូន​ៗ​ដែរ​ ព្រោះ​កូន​ភ្លោះ​របស់​ភីម៉ឺន មាន​មុខ​មាត់​ដូច​ឪពុក​ ចំណែក​តួ​ឯក​ស្រី​ដែល​ឆ្លង​ភព​មក​ពី​អ​នាគត​ក៏​មាន​មុខ​មាត់​ដូច​ជា​តួឯក​ស្រី​ប្រៀប​ដូច​ជា​កូន​ភ្លោះ​។

ខណៈ​ដែល​តួ​អង្គ​សំខាន់​ៗ​ ទាំង​តួឯក​ប្រុស​ស្រី​ ភីម៉ឺន (Pope) ម៉ែការ៉ាកេត (Bella) តួ​អង្គ​គាំទ្រ​សំខាន់​ៗ​ ដូច​ជា​ Prama Imanotai , Kannarun Wongkajornklai ប៉ុន្តែ​បែរ​ជា​អវត្តមាន​តួ​អង្គ​សំខាន់​ពីរ​រូប​ពី​វគ្គ​ទីមួយ​គឺ​​ តួអង្គ​ ភីភីម និង​ តួអង្គ​ ភីយ៉ែម ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ម៉ែការ៉ាកេត​ទៅ​វិញ​ ព្រោះ​នៅ​ក្នុង​រូបភាព​ Poster និង​រូបភាព​ល​ឈុត​សំលៀក​បំពាក់​​មិនមាន​វត្តមាន​របស់​តួ​អង្គ​ទាំង​ពីរ​នោះ​ឡើយ​ ដែល​ធ្វើ​ឱ្យ​ហ្វេន​ៗ​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​។

យ៉ាង​ណា​មិញ​​ការ​បង្ហាញ​រូបភាព​ផ្សេងៗ​នោះ​គ្រាន់​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​ ចាំ​មើល​នៅ​ក្នុង​សាច់​រឿង​ នឹង​មាន​វត្តមាន​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ស្ម័គ្រ​របស់​ការ៉ាកេត​ឬ​ក៏​យ៉ាង​ណា​នោះ​មាន​តែ​រង់ចាំ​តាមដាន​នៅ​ពេល​រឿង​នេះ​បញ្ចាំង​ប៉ុណ្ណោះ​។

ចំពោះ​កាល​បរិច្ឆេទ​បញ្ចាំង​រឿង​ភាគ​ថ្មី «ព្រហ្មលិខិត​» ឬ «បុព្វេសន្និវាស២» នៅ​មិន​ទាន់​ត្រូវ​បាន​ខាង​ផលិតកម្ម​ ឬ​ក្រុម​ផលិត​បង្ហើប​ឱ្យ​ដឹង​ថា​នឹង​បាន​ទស្សនា​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្ដិ៍លេខ​៣ នៅ​ពេល​ណា​នោះ​ឡើយ​៕​

Telegram-Troryorng
Share.