ស្រុកព្រៃនប់៖ រថយន្ដមួយគ្រឿងបើកបរធ្លាក់ឃឿន បណ្ដាលឲ្យក្រឡាប់ខ្លួនឯង ចាក់ឥដ្ឋពេញផ្លូវ នៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ១០:៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៦៨/១៦៩។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើមានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ បើកបរដោយឈ្មោះ អុិត សុខ ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រថយន្តម៉ាក ហុីយ៉ានដាយ មួយតោនកន្លះ ពណ៍ស គ្មានស្លាកលេខ  មកដល់ចំណុចខាងលើរថយន្តបានធ្លាក់ពីខឿនផ្លូវមកខាងស្តាំងដៃបណ្ដាលឲក្រឡប់ខ្លួនឯង  (រងរបួសមធ្យម)។

បច្ចុប្បន្នកម្លាំងស្នាក់ការសន្តិសុខ៤០១សហការជាមួយប៉ុស្តិ៍នគបាលរដ្ឋបាលតានៃ បានជួយសង្គ្រោះបានបញ្ជូនទៅមន្ទីពេទ្យឯកជននៅវាលរេញ។ចំណែករថយន្តត្រូវបានប៉ុស្តិ៍នគបាលតានៃ យកទៅរក្សាទុក៕

Share.