ពោធិ៍សាត់៖ ដោយសារតែបើកបរក្នុងល្បឿនលឿនរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខកំពង់ចាម3B.1275 យកចង្កូតមិនទាន់ជ្រុលមកបុករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយដូចគ្នាបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួនពីរនាក់ក្នុងពេលធ្វើចរាចរណ៍ច្រាស់ទិសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅវេលាម៉ោង 4 និង 20 នាទីទៀបភ្លឺថ្ងៃទី 17 ខែតុលាឆ្នាំ 2021នៅលើកំណាត់ផ្លូវជាតិលេខ 5ក្នុងភូមិស្នាអន្សាឃុំស្នាអន្សាស្រុកក្រគរខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាជនរងគ្រោះទី 1 ឈ្មោះ ចាន់ ថា ភេទប្រុសអាយុ 55 ឆ្នាំរស់នៅរាជធានីភ្នំពេញរាំរបួសធ្ងន់បាក់ភ្លៅខាងឆ្វេងជាអ្នកបើកបររថយន្តម៉ាក់ហ៊ីយ៉ាន់ដាយពណ៌ទឹកក្រូចពាក្យស្លាកលេខភ្នំពេញ3F.7477ជាភាគីខាងរថយន្តរងគ្រោះនិងអ្នករួមដំណើរម្នាក់ទៀតឈ្មោះជាងសាវឿន ភេទស្រីអាយុ 38 ឆ្នាំរងរបួសស្រាលរស់នៅរាជធានីភ្នំពេញដូចគ្នា។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយខ្នាតធំពណ៌សបើកបរក្នុងល្បឿនលឿនទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុស្រាប់តែវេចង្កូតទៅបុករថយន្តរងគ្រោះម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌ទឹកក្រូច ខូចខាតកាប៊ីនមុខផ្នែកទ្វារខាងឆ្វេង និងអ្នកបើកបររងរបួសបាក់ភ្លៅខាងឆ្វេង និងអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាលត្រូវបានបញ្ជូនយកទៅសង្គ្រោះក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ចំណែកអ្នកបើកបររថយន្តបង្កបន្ទាប់ពីកើតហេតុភ្លាមៗបានដាក់មេប្រូចបាត់ស្រមោលតែម្ដង។

ចំពោះរថយន្តបង្ក និងរថយន្តរងគ្រោះទិញពីរគ្រឿងសមត្ថកិច្ចកំពុងចាត់ចែងយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកក្រគររង់ចាំដោះស្រាយនៅពេល៕

Share.