ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តស៊េរីទំនើបម៉ាក hummer ពាក់ស្លាកលេខ ភ្នំពេញ 2BM -6919ពណ៌ខ្មៅ បើកបរដោយជនជាតិចិនមិនស្គាល់អត្តសញ្ញាណបានបតមិនប្រយ័ត្នគៀម៉តូកងបីពណ៌សរ ពាក់ស្លាកលេខ កំពត 1P -6584 បើកបរដោយជនជាតិខ្មែរ មិនស្គាល់អត្តសញ្ញាណបណ្ដាលឱ្យមានការខូចខាតចំហៀងខាងស្ដាំពីក្រោយ ហេតុការណ៍នេះកើតឡើងស្ថិតតាមវថីឯករាជ (១០០) នៅក្នុងភូមិ០៤ សង្កាត់លេខ០៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ នៅវេលាម៉ោង 8 និង 20 នាទីយប់ថ្ងៃទី ១៦តុលាឆ្នាំ២០២១។

តាមប្រភពប្រជាពលរដ្ឋកន្លែងកើតហេតុបានប្រាប់អ្នកសាព័ត៌មានថាបានឃើញម៉ូតូកង់បីបើកតាមបណ្ដោយវិថីឯករាជឆ្ពោះទៅរង្វង់មូលតោពីមកដល់ត្រងចំណុចកើតហេតុស្រាបមានរថយន្ដម៉ាកhummerពណ៌ខ្មៅបត់ចេញមកកៀរម៉ូតូកងបី ហើយមិនឈប់ដោះស្រាយហើយព្យាយាមបើកចេញ ប៉ុន្តែត្រូវបានម៉ូតូផ្សេងទៀតប្រដេញតាមមកទាន់នៅឯមុខសណ្ឋាខ្សាច់សរទើបស្ទាក់បានមកចរចាដោះស្រាយគ្នា មួយសន្ទុះក្រោយមកភាគីខាងរថយន្តក៏ព្រមទទួលសងសំណងថវិកាចំនួន១៥០ដុល្លារបញ្ចប់រឿង៕ 

Share.