ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចដេញប្រផាប់ចាប់ប្រភីងស្ទាក់ចាប់បានក្រោយពីធ្វើសកម្មភាពលួចម៉ូតូជិះគេចខ្លួនបានប៉ុន្មាននាទី ខណៈម្ចាស់ទុកនៅមុខរោងកាត់សក់ហើយរវល់ទៅកាត់សក់មិនបានចាប់អារម្មណ៍។

ករណីនេះកើតឡើងនៅថ្ងៃទី 17 ខែតុលាឆ្នាំ 2021 វេលាម៉ោង 11 និង 30 នាទីថ្ងៃត្រង់ចំណុចស្ពានថ្មរោងកាត់សក់មួយកន្លែងក្នុងភូមិកំពង់រកាឃំុកណ្ដៀងស្រុកកណ្ដៀងខេត្តពោធិ៍សាត់។

លោក អ៊ុន ស៊ី អធិការនគរបាលស្រុកកណ្ដៀង បញ្ជាក់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ុន សៀងហៃ ភេទប្រុសអាយុ 18 ឆ្នាំរស់នៅក្នុង ភូមិពាល ញែក 1 សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកឌ្រីមពណ៌ខ្មៅស៊េរី 014 ពាក្យស្លាកលេខបាត់ដំបង 1R 9882 ដែលឈ្មោះ ឃន សុផល ភេទប្រុសអាយុ 14 ឆ្នាំ រស់នៅក្នុងភូមិ បង្គោល ឃុំកណ្ដៀង ស្រុកកណ្ដៀងខ្ចី ពីបងស្រីជិះមកកាត់សក់នៅចំណុចខាង លើ ហើយត្រូវជនសង្ស័យឆ្លៀតឱកាសលួចកាច់កជិះគេចខ្លួនដោយសុវត្ថិភាពបានបន្តិចក៏ត្រូវជនរងគ្រោះខលប្ដឹងមកសមត្ថកិច្ចតាមចាប់បានតែម្ដង។

លោកអធិការបញ្ជាក់ថា ចំពោះជនសង្ស័យរួមនឹងវត្ថុតាងម៉ូតូ សមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដៀង រៀបចំនីតិវិធីដើម្បីបាត់ការតាមច្បាប់៕

Share.