សំណល់ប្លាស្ទិកដែលគេប្រមូល និង​ រើសបានជាច្រើនប្រភេទត្រូវបានគេយកមកធ្វើជាសារមន្ទីរប្លាស្ទិកដ៏អស្ចារ្យ។ ក្រុមសកម្មជននៃប្រទេសឥណ្ឌូណេស៊ីបានបង្កើតសារមន្ទីរសំណល់ប្លាស្ទិកនេះឡើង ដើម្បីការពារបរិស្ថានក្នុងពិភពលោក។

ខណៈដែលសំរាមជាច្រើនត្រូវបានគេបោះចោលគ្រប់ទីកន្លែង និង មើលឃើញពីការបំពុលបរិយាកាស  ប៉ះពាល់បរិស្ថាន និង សោភ័ណភាពក្នុងប្រទេសផងនោះ។ ក្រុមសកម្មជនឥណ្ឌូណេស៊ីមួយក្រុមបាននាំគ្នាបង្កើតជាគំនិតធ្វើសារមន្ទីរប្លាស្ទិក ដើម្បីកែច្នៃវត្ថុគ្មានតម្លៃឲ្យក្លាយជាវត្ថុមានតម្លៃ និង មានការចាប់អារម្មណ៍ ហើយសារមន្ទីរនេះ ស្ថិតក្នុងទីក្រុង ក្រិកស៊ីល ភាគខាងកើតកោះចាវ៉ា ប្រទេសឥណ្ឌូណេស៊ី។ សារមន្ទីរប្លាស្ទិកនេះ បានក្លាយជាសារមន្ទីរដំបូងបង្អស់ក្នុងប្រទេសឥណ្ឌូណេស៊ី ដែលបានតាំងបង្ហាញនូវសំណល់ប្លាស្ទិករាប់ម៉ឺនប្រភេទ និង ទទួលបានអ្នកចូលទៅទស្សនារាប់រយនាក់ផងដែរ។

យោងតាមការចុះផ្សាយក្នុងទិនានុប្បវត្តិវិទ្យាសាស្រ្តបានឲ្យដឹងថា កាកសំណល់ដែលមនុស្សក្នុងភពផែនដីបោះចោល អាចត្រូវបានប៉ានប្រមាណជាតួរលេខរហូតដល់ ១២,៧លានតោន ឯណោះ៕

ប្រភព៖ The Washington Post

Telegram-Troryorng
Share.