ពោធិ៍សាត់៖ មន្ត្រីយោធាម្នាក់ត្រូវបានទឹកបោកគួចនាំយកទៅបាត់មកដល់ពេលនេះរកសពមិនទាន់ឃើញខណៈពេលយកសំណាញ់ទៅឈរបង់នៅក្រោមទំនប់ទឹកកំពុងហូរខ្លាំង។

ហេតុការណ៍នេះកើតឡើងត្រង់ចំណុចទំនប់ទឹក ត្រាំម្នាស់ ក្នុងភូមិបឹងវាលឃុំត្នោតជុំស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅវេលាម៉ោង 4 និង 35 នាទីរសៀលថ្ងៃទី 17 ខែតុលាឆ្នាំ 2021​។ ជនរងគ្រោះមានឈ្មោះ ទឹម ចាន់នី ភេទប្រុសអាយុ 36 ឆ្នាំជាមន្ត្រីយោធាស្នាក់នៅភូមិឈើទាល ឃុំត្នោតជុំស្រុកក្រគរខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះជាមួយនឹងកូនប្រុសឈ្មោះអ៊ុកចិត្រា អាយុ 15 ឆ្នាំបានជិះម៉ូតូយកសំណាញ់នៅចំណុចខាងលើ ដោយជនរងគ្រោះបានចុះទៅក្រោមទំនប់ឈរបង់សំណាញ់ ស្រាប់តែទឹកហូបោកគួចយ៉ាងខ្លាំងនាំយកជនរងគ្រោះទៅតាមទឹក ហើយជន រងគ្រោះជាឪពុកបានស្រែកហៅឲ្យកូនជួយ ឃើញដូចនេះកូនប្រុសបានស្រែកហៅឲ្យគេជួយប៉ុន្តែជាអកុសលទម្រាំមានអ្នកមកជួយជនរងគ្រោះបានលិចទឹកបាត់ទោហើយ​ ។

គិតមកដល់ព្រឹកថ្ងៃទី 18 ខែតុលានេះ នៅពុំទាន់រកសពឃើញជនរងគ្រោះនៅឡើយនោះទេ ដោយអាជ្ញាធរសមត្ថកិច្ចមន្ត្រីយោធាជាច្រើននាក់រួមនិងប្រជាពលរដ្ ឋកំពុងរកសពបន្តទៀត៕

Share.