ខេត្តព្រះសីហនុ៖ នាវាចម្បាំងរបស់កងទ័ពជើងទឹកអូស្ត្រាលី HMAS Anac បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុនាព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ហើយនឹងរៀបចំពិធីប្រគល់ ទទួលនូវសម្ភារៈវេជ្ជៈសាស្ត្រប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ក្នុងពេលតែមួយ ជូនរដ្ឋបាលខេត្តព្រះសីហនុ មូលដ្ឋានសមុទ្ររាម បញ្ជាការកងទ័ពជើងទឹកលេខ៤ និងលេខ៥ ក្នុងពេលបន្តិចទៀតនេះ។

សូមជម្រាបថា នាវាចម្បាំងកងទ័ពជើងទឹកអូស្ត្រាលី ១គ្រឿងនេះ ឈ្មោះ HMAS ANZAC (FFH 150) បណ្តោយប្រវែង ១១៨ម៉ែត្រ ទទឹង ១៤,៨ម៉ែត្រ ទម្ងន់ផ្ទុក ៣,៨១០ តោន មាននាវឹកចំនួន ១៥៨នាក់ ដឹកនាំដោយលោកឧត្តមនាវីត្រី Mal Wise មេបញ្ជាការនាវាឥណ្ឌូប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកអូស្ត្រាលី ដែលចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២១ ។

កាលដែលនាវាចម្បាំងនេះមកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ក្នុងគោលបំណងបង្កើនការរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការជាមួយកង ទ័ពជើងទឹកនៃកងយុទ្ធពលខេមរភូមិន្ទ និងនាំ យកនូវជាមួយសម្ភារ:ការពារខ្លួន (PPE) សម្ភារ:វេជ្ជសាស្ត្រទាក់ទងនឹងជំងឺកូវីដ-១៩ មួយចំនួនដើ ម្បីជួយដល់ខេត្តព្រះសីហនុ និងកងយុទ្ធពល ខេមរភូមិន្ទកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងផ្លាស់ប្ដូរយោបល់អំពីសន្តិភាព សន្តិសុខស្ត្រី អូស្ត្រាលី និងកងយុទ្ធពលខេមរភូមិន្ទកម្ពុ ជាតាមរយ:សិក្ខាសិលាអនឡាញ ៕

Share.