ពោធិ៍សាត់៖ ឪពុកតិរច្ឆានម្នាក់ត្រូវបាននគរបាលស្រុកក្រគរ ចាប់ខ្លួនក្រោយពីចាប់រំលោភកូនស្រីខ្លួនឯងជាអនីតិជនជាបន្តបន្ទាប់រហូតដល់ 5ដងហើយបានបែកការណ៍ដឹងដល់ម្ដាយ ។

ជនសង្ស័យឈ្មោះ ឃុត ប៊ុនធឿន អាយុ 42ឆ្នាំ មានប្រពន្ធឈ្មោះ ចែម ស្រីម៉ៅ អាយុ 36 ឆ្នាំ រស់ ក្នុងភូមិរលួសកណ្ដាល ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចាប់ខ្លួនជនសង្ស័យនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី 17 ខែតុលាឆ្នាំ 2021 ចំណែកកុមារីរងគ្រោះត្រូវជាកូនបង្កើត មានឈ្មោះ ឈ ឆ អាយុ 11 ឆ្នាំ ។

សមត្ថកិច្ចនគរបាលស្រុកក្រគរបញ្ជាក់ឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើធ្វើឡើងក្រោយពីទទួលពាក្យបណ្ដឹងរបស់ស្ត្រីជាប្រពន្ធដោយបានប្ដឹងថា ជនសង្ស័យបានចាប់រំលោភកូនស្រីបង្កើតទើបមានអាយុ 11 ឆ្នាំ ។

សមត្ថកិច្ចបន្តទៀតថា តាមចម្លើយបំភ្លឺរបស់កុមារីរងគ្រោះឃើញថា ជនសង្ស័យជាឪពុកកន្លងមកបានចាប់រំលោភខ្លួនចំនួន 4 ដងរួចមកហើយ រួចតែងតែគំរាមមិនឱ្យប្រាប់ម្ដាយខ្លួនទេ ទើបលើកបុងក្រោយនេះម្ដាយតាមទាន់សួរនាំទើបបែកធ្លាយតែម្ដង។ បច្ចុប្បន្ នចំពោះជនសង្ស័យត្រូវសមត្ថ កិច្ចបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរៀបចំក៏សាងសំណុំរឿងតាមនីតិវិធីច្បាប់៕

Share.