ក្ដៅ..ៗ! កាល​ពី​យប់​មិញ​នេះ​ (ថ្ងៃទី១៨ ខែ​តុលា ឆ្នាំ ២០២១) ឧកញ៉ា ទ្រី ដាណា ដែល​ជា​បុគ្គល​លេច​ធ្លោ​ខ្លាំង​មួយ​រូប​លើ​ផ្នែក​សប្បុរស​ធម៌​ស្រាប់​តែ​ចេញ​មក​បង្ហោះ​​បង្ហាញ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​ជួយ​ដល់​អ្នក​ដទៃ​របស់​ខ្លួន​ ក្រោយ​មាន​អ្នក​មាន​បំណង​ល្អ​ម្នាក់​បាន​ផ្ញើ​បំណង​ល្អ​មក​កាន់​ខ្លួន​។

បំណង​ល្អ​ពី​បុគ្គល​មួយ​រូប​ដែល​លើក​ឡើង​ថា​ខ្លួនឯង​ជា​អ្នក​ក្រ​ មក​កាន់​ឧកញ៉ា​ស្រី​រូប​នេះ​ មាន​ខ្លឹម​សារ​និង​អត្ថន័យ​​ចាក់​​ដោត​អារម្មណ៍​និង​បេះដូង​យ៉ាង​ដូច្នេះ​៖ «ចែ ជួយ​គេ​ប្រមាណ​ខ្លួន​ផង! រាប់ពាន់រាប់​ម៉ឺន​រាល់​ថ្ងៃ​ ពេល​ធ្លាក់​ខ្លួន​គ្មាន​អ្នក​ណា​គេ​ស្គាល់​ទេ​! បំណង​ល្អ​ពី​អ្នក​ក្រ​ម្នាក់​!»​

ក្រោយ​ទទួល​បាន​បំណង​ល្អ​នោះ​ឧកញ៉ា​ដែល​ទើប​តែ​បែក​បាក់​គ្រួសារ​រូប​នេះ​បាន​ឆ្លើយ​ទៅ​កាន់​អ្នក​មាន​បំណង​ល្អ​រូប​នោះ​ថា​ខ្លួន​ពិត​ជា​អរគុណ​ចំពោះ​ការ​ប្រាប់​មក​កាន់​ខ្លួន​ ប៉ុន្តែ​រូប​ខ្លួន​ជួយ​ដល់​គេ​គឺ​ជួយ​ដោយ​ចិត្ត​ ជួយ​ដោយ​គ្មាន​លក្ខខ័ណ្ឌ គ្មាន​ពេល​វេលា គ្មាន​រដូវ​កាល​ ជួបពេល​ណា​កន្លែង​ណា​អ្នក​ណា​មាន​ទុក្ខ​ជួយ​ដល់​អ្នក​នោះ​ ម្យ៉ាង​វិញ​ទៀត​ការ​ជួយ​របស់​ខ្លួន​គឺ​មាន​គោល​ដៅ​មួយ​ច្បាស់​លាស់​ណាស់ គឺ​ជួយ​ដើម្បី​សាង​បុណ្យ​កុសល​ទៅ​ជាតិ​មុខ​ និង​ជួយ​ចែក​រំលែក​នូវ​សេចក្ដី​ល្អ ដើម្បី​ឱ្យ​បង​ប្អូន​សាធារណជន​សាង​អំពើ​ល្អ​។

«ខមិនចាក់ដោត លើកទីមួយហើយដែលនាងខ្ញុំយកមកផុស ខមិនបែបនេះពិតជាចាក់ដោតមែន សូមអរគុណបងប្រុសបងស្រីខ្លាំងណាស់ដែលបានហើយម៉ែណែនាំនិងពន្យល់បែបនេះ🙏ប៉ុន្តែសុំឆ្លើយតបទៅកាន់បងប្រុសបងស្រីវិញថា ចំពោះការជួយរាប់ម៉ឺនរាប់ពាន់ដុល្លាររាល់ថ្ងៃនេះគឺជួយដោយចេញពីចិត្រ និងបេះដូង កាលដែលជួយចេញពីចិត្តមិនមាន ពេលមិនមានវេលា មិនមានរដូវការឡើយកន្លែងណាជួបទុក្ខលំបាកពេលដែលឃើញពេលណាគឺជួយពេលនោះ បើសិនជាខ្ញុំធ្លាក់ខ្លួនក្រ ដោយសារការជួយអ្នកក្រឬមួយក៏ដោយសារការជួយមនុស្សទូទៅក៏ល្អមើលដែរ ទេវតាប្រាកដជាមិនបើកភ្នែកមើលមនុស្សដែលកំពុងតែជួយសង្គ្រោះមនុស្សរាប់រយរាប់ពាន់រាប់ម៉ឺននាក់នោះទេខ្ញុំសង្ឃឹមថាអំពើល្អដែលចេញពីចិត្តពិតប្រាកដ អំពើល្អដែលធ្វើដោយគ្មានលក្ខខណ្ឌ អំពើល្អដែលធ្វើដោយមិនមានការហត់នឿយអំពើល្អដែលធ្វើចេញពីចិត្តពិតប្រាកដ គឺប្រាកដជាបានផលតបស្នងមកវិញនូវសេចក្តីសុខពិតៗជាក់ស្ដែងការជួយ របស់ខ្ញុំរាល់ថ្ងៃនេះ គឺខ្ញុំមានគោលដៅពីគោលដៅទីមួយគឺខ្ញុំចង់ចែករំលែកទ្រព្យសម្បត្តិរបស់ខ្ញុំដែលខិតខំគ្មានថ្ងៃសំរាកមួយចំនួនទៅកាន់បងប្អូន លោកតាលោកយាយ ដែលគាត់កំពុងតែមានជីវភាពខ្វះខាតជួបទុក្ខលំបាកដែលមិនមានអ្នកទីពឹង អោយបានកុសលផលបុណ្យទុកជាតិក្រោយៗ🙏ចំណុចទី 2 គឺខ្ញុំចង់ចែករំលែកនូវសេចក្តីល្អឱ្យបងប្អូនមហាជននិងសាធារណៈជនទាំងអស់នាំគ្នាសាងល្អអោយបានច្រើន🙏បើធ្លាក់ខ្លួនក្រ ដោយសារការជួយសង្គ្រោះអ៊ំពូមីង បងប្អូនលោកតាលោកយាយមួយចំនួនក៏ល្អមើលដែរណាបងប្រុសបងស្រី🙏សូមអរគុណបំណងល្អ»

កាល​ឆ្លើយតប​របស់​ឧកញ៉ា​ ទ្រី ដាណា ខាង​លើ​នេះ​​ ទទួល​បាន​ការ​កោត​សរសើរ​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​របស់​ខ្លួន​យ៉ាង​ច្រើន​ ដោយ​មតិ​ភាគ​ច្រើន​បាន​គាំទ្រ​ចំពោះ​ការ​ធ្វើ​អំពើ​ល្អ​និង​ការ​ជួយ​ដល់​អ្នក​ក្រីក្រ​ខ្វះខាត​របស់​ឧកញ៉ា​រូប​នេះ​គ្រប់​ៗ​គ្នា​ ព្រម​ទាំង​ជំរុញ​ឱ្យ​បុគ្គល​ដ៏​មាន​ឥទ្ធិពល​និង​ទ្រព្យ​ធុន​រូប​នេះ​បន្ត​ទង្វើ​ល្អ​របស់​ខ្លួន​ជា​បន្ត​ទៀត​៕

Telegram-Troryorng
Share.