​នា​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១ នៅ​វេលា​ម៉ោង​ ៧​យប់​ ម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​កំពូល​តារា​ចម្រៀង​ អ្នក​នាង​ ឱក សុគន្ធ​កញ្ញា​ នឹង​តំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​​នឹងចូលរួមសម្ដែង ក្នុងព្រឹត្តិការណ៍ប្រគុំតន្រ្តី​ដ៏​ធំ​មួយ​របស់ប្រទេសកូរ៉េ មានឈ្មោះថា «Mekong-Korea Friendship Concert»។

កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំមួយ​នេះ​រៀបចំឡើង​ដើម្បី​អបអរសាទរ​និង​បង្ហាញ​ពី​វប្បធម៌​របស់​ប្រទេស​កូរ៉េ​ និង​ប្រទេស​ចំនួន​អាស៊ាន​ចំនួន ​៥​ទៀត​ មាន​ដូច​ជា​ ប្រទេស​កម្ពុជា ប្រទេស​ថៃ​ ប្រទេស​វៀតណាម​ ប្រទេស​ឡាវ និង​ប្រទេស​មីយ៉ាន់ម៉ា។

ចំពោះ​វត្តមាន​តារា​តំណាង​ឱ្យ​ប្រទេស​នីមួយ​ៗ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រគំតន្ត្រី​របស់​ប្រទេស​កូរ៉េខាង​មុខ​នេះ​​រួម​មាន​៖

  • ក្រុម THE BOYZ និង ATEEZ (កូរ៉េ)
  • ឱក សុគន្ធកញ្ញា (កម្ពុជា)
  • AR3NA (ថៃ)
  • ALEXANDRA BOUNXOUEI (ឡាវ)
  • LIZ KIM CUONG (វៀតណាម)
Telegram-Troryorng
Share.