ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២១

ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២១ បានបញ្ចប់ជាស្ថាពរហើយនូវវគ្គ៨ក្រុមចុងក្រោយ ដែលជាលទ្ធផលនោះ គឺក្រុមត្បូងឃ្មុំ, បាត់ដំបង, បន្ទាយមានជ័យ និងកោះកុងអេហ្វស៊ី បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាបន្ត។

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងចាប់ផ្ដើមនៅថ្ងៃពុធ ទី២០ ខែតុលា ដែលក្រុមត្បូងឃ្មុំត្រូវជួបជាមួយក្រុម ស.ស.យ.ក ខេត្តបាត់ដំបង និងបន្ទាយមានជ័យត្រូវប៉ះកោះកុងអេហ្វស៊ី នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា។

ខាងក្រោមនេះគឺជាប្រាក់រង្វាន់ពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គប្រកួតថ្នាក់ខេត្ត​​ក្នុង​ឆ្នាំ​២០២០ កន្លង​មក៖
១/ ប្រាក់រង្វាន់ក្រុមជើងឯក (១៥លានរៀល)
២/ ប្រាក់រង្វាន់ក្រុមជើងឯករង (៧លាន៥សែនរៀល)
៣/ ប្រាក់រង្វាន់ក្រុមចំណាត់ថ្នាក់លេខ៣ (៥លានរៀល)
៤/ ប្រាក់រង្វាន់កីឡាករទាត់ចូលទីច្រើនជាងគេ (១លាន៥សែនរៀល)
៥/ ប្រាក់រង្វាន់កីឡាករចាំទីល្អជាងគេ (១លាន៥សែនរៀល)
៦/ ប្រាក់រង្វាន់គ្រូបង្វឹកល្អជាងគេ (១លាន៥សែនរៀល)។

ក្រុមបាត់ដំបង, ត្បូងឃ្មុំ, បន្ទាយមានជ័យ និងកោះកុងអេហ្វស៊ី

៤ក្រុមចុងក្រោយ គឺក្រុមត្បូងឃ្មុំ, បាត់ដំបង, បន្ទាយមានជ័យ និងកោះកុងអេហ្វស៊ី គឺជាបេក្ខភាពឡើងទៅប្រកួតថ្នាក់ជាតិ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៥ រដូវកាល ២០២១នេះ ជាមួយនឹង១៣ក្រុមដែលកំពុងស្ថិតនៅ ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១។ 

ខាងក្រោមនេះគឺជាប្រាក់រង្វាន់ពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គប្រកួតថ្នាក់ជាតិ៖
១/ ប្រាក់រង្វាន់ក្រុមជើងឯក (១០០លានរៀល)
២/ ប្រាក់រង្វាន់ក្រុមជើងឯករង (៦០លានរៀល)
៣/ ប្រាក់រង្វាន់ក្រុមចំណាត់ថ្នាក់លេខ៣ (៣០លានរៀល)
៤/ ប្រាក់រង្វាន់ក្រុមអាជ្ញាកណ្តាលល្អ (៥លានរៀល)
៥/ ប្រាក់រង្វាន់ក្រុមទទួលបានហ្វែផ្លេ (៨លានរៀល)
៦/ ប្រាក់រង្វាន់កីឡាករទាត់ចូលទីច្រើនជាងគេ (៣លានរៀល)
៧/ ប្រាក់រង្វាន់កីឡាករចាំទីល្អជាងគេ (៣លានរៀល)
៨/ ប្រាក់រង្វាន់គ្រូបង្វឹកល្អជាងគេ (៣លានរៀល)
៩/ ប្រាក់រង្វាន់កីឡាករល្អជាងគេ (៣លានរៀល)។

Telegram-Troryorng
Share.