យោងតាមទស្សនាវដ្ដី ហ្វ័រប៊េស បានឲ្យដឹងថា ព្រះមហាក្សត្ររបស់ប្រទេសព្រុយណេ គឺជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតមួយក្នុងពិភពលោក។ ដូច្នេះការចាយវាយប្រចាំថ្ងៃរបស់ទ្រង់គឺជារឿងធម្មតា។

ទ្រព្យសម្បត្តិរបស់ព្រះអង្គ ស៊ុលតង់ ហាសសាណាល ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ២០ពាន់លានដុល្លាអាមេរិកឯណោះ។ ដូច្នេះទ្រង់តែងតែចំណាយលើអ្វីដែលល្អបំផុត សូម្បីតែពេលកាត់សក់ ១ដង ក៏មានតម្លៃរហូតដល់ ២ម៉ឺន៤ពាន់ដុល្លាអាមេរិកដែរ មិនតែប៉ុណ្ណោះព្រះអង្គបានចំណាយ​ប្រាក់ជាច្រើនទៅលើការស្នាក់នៅ ម្ហូ​បអាហារ និងចំណាយប្រាក់ ១ម៉ឺន៨ពាន់ដុល្លាទៀត សម្រាប់ជួលយន្ដហោះឯកជនដ៏ប្រណិតឲ្យជាងកាត់សក់របស់ទ្រង់ហោះពីចក្រភពអង់គ្លេសមកកាន់ប្រទេសរបស់ព្រះអង្គថែមទៀតផង។

ក្រៅពីនេះព្រះអង្គក៏បានចំណាយប្រាក់ជាច្រើនទៅលើរថយន្ដបែបលំដាប់អភិជនមួយចំនួន ដូចជា រ៉ូលរយ, ហ្វឺរ៉ារី, ឡាំបូគីនី, ម៉ែកសើដេស បេន, BMW និងរថយន្ដប្រណិតៗជាច្រើនគ្រឿងផ្សេងទៀត បើសរុបទាំងអស់ប្រមាណជាង ៧ពាន់គ្រឿងឯណោះ។ ប៉ុន្ដែ នេះគ្រាន់តែជាផ្នែកមួយនៃការចំណាយដើម្បីការកំសាន្តរបស់ទ្រង់តែប៉ុណ្ណោះ៕

ប្រភព៖ Luxuo

Telegram-Troryorng

Share.