ក្លិប​បាល់ទាត់​ណាហ្គាវើល សមាជិក​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា (Metfone Cambodian League 2021) បាន​ប្រកាស​​នៅ​រសៀល​ថ្ងៃ​អង្គារ ​សប្ដាហ៍​នេះ​ក្រោយ​ផុត​កិច្ចសន្យា​នៅ​ចុង​ខែ​តុលា ខាង​មុខ បើ​ទោះ​ជា​រដូវកាល​នេះ​មិន​ទាន់​ផុត​ក៏​ដោយ។

សេចក្ដី​ជូនដំណឹង​របស់​ក្លិប​បញ្ជាក់​លើ​ហ្វេសប៊ុក​ថា៖«លោក មាស ចាន់ណា នឹង​ត្រូវ​ចាកចេញ​ពី​ក្លិប​នៅ​ចុង​ខែ នេះ​បន្ទាប់​ពី​កិច្ចសន្យា របស់​គាត់​ផុត​កំណត់។ ក្លិប​បាល់ទាត់​ណាហ្គាវើល សូម​ថ្លែង​អំណរ​គុណ​ចំពោះ​គាត់​ដែល​បាន​បំពេញ​ការងារ​សម្រាប់​ក្លិប​របស់​យើង​កន្លង​មក​ទាំង​ជា​កីឡាករ និងជា​គ្រូបង្វឹកផង។យើង​សូម​ជូនពរឱ្យគាត់បន្តទទួលបានជោគជ័យក្នុងអាជីពជាគ្រូបង្វឹកនាពេលអនាគត»។

ជាមួយ​គ្នា​នេះ​ដែរ​ក្លិប​ណាហ្គាវើល មិន​ទាន់​បង្ហាញ​សមាសភាព​គ្រូ​បង្វឹក​ថ្មី ដើម្បី​ដឹកនាំ​ក្រុម​ក្នុង​ប្រកួត​ដែល​នៅ​សេសសល់​នោះ​ទេ។

អត្ថបទពាក់ព័ន្ធ៖លោក ហុក សុជីវ័ន្ត តប​នឹង​លោក មាស ចាន់ណា ដែល​បង្ហើប​តម្រុយ​ចែក​ផ្លូវ​ជាមួយ​ក្លិប​ណាហ្គាវើលដ៏

ប្រកួត​ដែល​នៅ​សេសល់​របស់​ណាហ្គាវើល ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ត្រូវ​ជួប​ក្រុម​កងយោធពលខេមរភូមិន្ទ និង​ក្រុម​គីរីវង់សុខសែនជ័យ ខណៈ​ក្រុម​មួយ​នេះ​អស់​ឱកាស​ក្នុង​ការ​ប្រជែង​យក​ជើង​ឯក​ប្រចាំ​រដូវកាល​ទៅ​ហើយ៕

Telegram-Troryorng
Share.