មីជាអាហារមួយដែលពេញនិយមបំផុតសម្រាប់សម័យនេះ ព្រោះមីឆ្ងាញ់ ចំណាយពេលវេលាតិចក្នុងការចម្អិន មានតម្លៃថោក រក្សាទុកបានយូរ ងាយស្រួលទិញងាយស្រួលចម្អិន ឆុងភ្លាម ញុំាភ្លាម​។ ប៉ុន្ដែមីក៏ជាអាហារដែលបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាពដែរ។ ដូច្នេះមុនសម្រេចចិត្តយកមីជាអាហារប្រចាំថ្ងៃ គួរតែអាចអំពីផលប៉ះពាល់របស់វាជាមុនសិន៖

ជំងឺមហារីក៖ តាមរយៈការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា មីជាអាហារដែលផ្ទុកទៅដោយសារធាតុបន្ថែមពណ៌ ជាអាហារដែលមានកម្រិតជាតិប្រៃខ្ពស់ សម្បូរដោយជាតិខ្លាញ់ នឹង សារធាតុផ្សំមួយចំនួនទៀតដែលផលិតចូលគ្នាបង្កើតជាមីមួយកញ្ចប់។ កត្តាទាំងអស់នេះបូកចូលគ្នាអាចធ្វើឲ្យអ្នកចូលចិត្តញុំាំមីជាប្រចាំ កើតជំងឺមហារីក ឬ ឈឺក្រពះរុំាំរៃ ដោយសារតែអាចកើតជំងឺធ្លាយក្រពះ ពោះវៀន។

តម្រង់នោម៖ មីងាយនឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះគេផ្សំជាមួយនឹងអំបិលដើម្បីរក្សាទុកបានយូរ ដូច្នេះវាក៏អាចធ្វើឲ្យអ្នកមានគ្រួសក្នុងតម្រង់នោមផងដែរ។ មិនតែប៉ុណ្ណោះវាអាចឲ្យអ្នកកើតជំងឺពុកឆ្អឹង ធ្មេញមិនរឹងមាំផងដែរ ប្រសិនបើញុំាមីជាប្រចាំ។

ខ្វះអាហារូបត្ថម្ភ៖ មីជាអាហារដែលសម្បូរទៅដោយសារធាតុមិនល្អ ពួកវាមិនមានផ្ទុកនូវសារធាតុល្អចំពោះរាងកាយទេ ផ្ទុយទៅវិញវាអាចធ្វើឲ្យរាងកាយ និង សុខភាពអ្នកមានបញ្ហាផងដែរ។ ប្រសិនបើអ្នកញុំាំយូរៗទៅវានឹងធ្វើឲ្យអ្នកខ្វះជាតិសរសៃរ ខ្វះវីតាមីន ប្រូតេអ៊ីន ងាយប្រតិកម្ម និង ខ្វះសារធាតុរ៉ែផងដែរ។

ដូច្នេះមុនសម្រេចចិត្តញុំាំមី គួរតែឈ្វែងយល់អំពីគុណវិបត្តិរបស់វាជាមុនសិនទៅ។ ថ្វីត្បិតតែប៉ះពាល់យ៉ាងណាក្ដី ក៏សាជីវកម្មផលិត និង ចែកចាយមី នៅតែបន្ដលក់ដាច់ និង កំពុងសារាចរណ៍លើទីផ្សារយ៉ាងមមាញឹកដដែល៕

ប្រភព​៖ អត្ថបទស្រាវជ្រាវ

Telegram-Troryorng
Share.