ពោធិ៍សាត់៖ មន្ត្រីយោធាម្នាក់ដែលទឹកកួចយកទៅបាត់រយៈពេលពីរយប់នោះ ត្រូវបានកងកម្លាំងយោធាកងពលតូច អន្តរាគមន៍លេខ 14 រកឃើ ញសពហើយនៅព្រឹកថ្ងៃទី 19 ខែតុលាឆ្នាំ 2021 នេះ នៅចម្ងាយពីទីតាំងកើតហេតុប្រមាណជា 300 ម៉ែត្រ ស្ថិតក្នុងភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមការបញ្ជាក់ពីសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះទឹម ចន្នី ភេទប្រុសអាយុ 36 ឆ្នាំ គឺជាមន្ត្រីយោធាពាក់ស័កបី នៅកងពលតូចអន្តរាគមន៍លេខ 14 រស់នៅក្នុងភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ។

សពមន្រ្តីដែលលង់ទឹកស្លាប់នៅពេលទៅបង់សំណាញ់នោះ ស្ថិតនៅខាងក្រោមទំនប់បង្ហៀរទឹកត្រាំម្នាស់ ក្នុងភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយត្រូវបានទឹកគួចយកទៅបាត់កាលពីរសៀលថ្ងៃទី 17 ខែតុលាឆ្នាំ 2021 ទើបរកឃើញសពអណ្ដែតទឹកចម្ងាយពីទំនប់ទឹកប្រមាណជា 300 ម៉ែត្រតែប៉ុណ្ណោះ៕

Share.