Mohamed Salah

ខ្សែប្រយុទ្ធសញ្ជាតិអេហ្សុីប Mohamed Salah បានក្លាយជាកីឡាករទី១ របស់ក្រុមហង្សក្រហម Liverpool ដែលអាចស៊ុតបញ្ចូលទី៩ ប្រកួតជាប់ៗគ្នាគិតគ្រប់កម្មវិធីទាំងអស់, បន្ទាប់ពីស៊ុតបញ្ចូលទី២គ្រាប់ជួយឲ្យក្រុម Liverpool យកឈ្នះក្រុម Atletico Madrid ក្នុងលទ្ធផល ២-៣ នៅកីឡាករ Estadio Wanda Metropolitano នៃវគ្គជម្រុះ UEFA Champion League នៅពូល B កាលពីយប់មិញនេះ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្រុមទាំង ៩ ដែលខ្សែប្រយុទ្ធ Mohamed Salah អាចស៊ុតបញ្ចូលទីជាប់ៗ៖
– Chelsea ១គ្រាប់
– Leeds United ១គ្រាប់
– Milan ១គ្រាប់
– Palace ១គ្រាប់
– Brentford ១គ្រាប់
– FC Porto ២គ្រាប់
– Man City ១គ្រាប់
– Watford ១គ្រាប់
– Atletico Madrid ២គ្រាប់។

តារាងពិន្ទុបណ្តោះអាសន្ននៃវគ្គជម្រុះ Champion League នៅក្នុងពូល B៖
១. Liverpool មាន៩ពិន្ទុ
២. AtleticoMadrid មាន៤ពិន្ទុ
៣. FC Porto មាន៤ពិន្ទុ
៤. AC Milan មិនមានពិន្ទុរាប់។

Salah និងមិត្តរួមក្រុម
Telegram-Troryorng
Share.