Man United និង Atalanta

ក្រុម​បាល់ទាត់​ Manchester United ត្រូវ​បើក​ទ្វា​កីឡដ្ឋាន Old Trafford ក្នុង​ទីក្រុង Manchester របស់​ខ្លួន​ទទួល​ក្រុម Atalanta របស់​អុីតាលី ក្នុង​វគ្គ​ជម្រុះ​ពូល F នៃ​​ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប 2021–22 UEFA Champions League នៅ​វេលា​ម៉ោង​​២​រំលង​អាធ្រាត្រ​យប់​ថ្ងៃ​ព្រហស្បត្តិ៍ ទី​២១ ខែតុលា ឆ្នាំ​២០២១។

ចំណែក​ក្រុម Manchester United ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer បច្ចុប្បន្នមានវ័យ៤៨ឆ្នាំ មកពីក្របខណ្ឌ Premier League របស់ប្រទេសអង់គ្លេសដោយ ដឹកនាំ៨ប្រកួតកន្លងទៅ ឈ្នះ៤ ស្មើ២ និងចាញ់២ មាន១៤ពិន្ទុ ឈរលេខរៀងទី៦។

ក្រុម Atalanta ក្រោមការដឹកនាំរបស់លោក Gian Piero Gasperini បច្ចុប្បន្នមានវ័យ៦៣ឆ្នាំ មកពីក្របខណ្ឌ Seria A របស់ប្រទេសអុីតាលីដោយ ដឹកនាំ៨ប្រកួត ឈ្នះ៤ ស្មើ២ និងចាញ់២ មាន១៤ពិន្ទុ ឈរលេខរៀងទី៦។

កីឡាករសំខាន់ៗរបស់ក្រុមទាំងពីរ៖
– ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុម Manchester United បង្ហាញខ្លួនសរុប ៧ប្រកួតគិតគ្រប់កម្មវិធី ស៊ុតបញ្ចូលទី៥គ្រាប់។
– ខ្សែប្រយុទ្ធ Duván Zapata របស់ក្រុម Atalanta បង្ហាញខ្លួនសរុប ១២ប្រកួតគិតគ្រប់កម្មវិធី ស៊ុតបញ្ចូលទី៥គ្រាប់។

Ronaldo និង Bruno

កីឡាករអវត្តមាននៅយប់នេះ៖
– Manchester United អវត្តមានកីឡាករ៣នាក់៖ Varane, Martial និង Diallo
– Atalanta អវត្តមាកីឡាករ៥នាក់៖ Toloi, Djimsiti, Hateboer, Pessina និង Gosens។

កីឡាករ​​ទំនងជាប់​ជម្រើស១១នាក់នៅយប់នេះរបស់ក្រុមទាំង២៖
Manchester United ទម្រង់លេង ៤-២-៣-១៖
អ្នកចាំទី៖ De Gea
ខ្សែការពារ៖ Shaw, Maguire, Lindeloef, Wan-Bissaka
ខ្សែបម្រើ៖ Pogba, Fernandes, Ferd
ខ្សែប្រយុទ្ធ៖ Greenwood, Ronaldo។

Atalanta ទម្រង់លេង ៣-៤-១-២៖
អ្នកចាំទី៖ Musso
ខ្សែការពារ៖ Palomino, Demiral, Freuler
ខ្សែបម្រើ៖ Maehle, Koopmeiners, Roon, Zappacosta
ខ្សែប្រយុទ្ធ៖ Muriel, Zapata, Ilicic។

*គួរបញ្ជាក់ឲ្យដឹងថាក្រុមទាំង២មិនធ្លាប់ជួបគ្នាម្តងណាឡើងនៅក្នុងពានរង្វាន់ UEFA Champions League។

*ទស្សនៈ​របស់ត្រយង សូមទស្សទាយថា៖
Man United ៤-២ Atalanta

ខាង​ក្រោម​ជា​កម្មវិធី​ប្រកួត​សរុប​ក្នុង​​វគ្គ​ជម្រុះ​តាម​ពូល​នៃ​ពានរង្វាន UEFA Champions League៖

Telegram-Troryorng
Share.