លោកស្រី Amanda Staveley និង ព្រះអង្គម្ចាស់ Mohammed Bin Salman

ក្លិប Newcastle United ដែលមានព្រះអង្គម្ចាស់ Mohammed Bin Salman រជ្ជទាយាទអារ៉ាប៊ីសាអូឌីត ជាម្ចាស់ក្លិបថ្មីត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍ចង់បានកីឡាកររបស់ក្រុម Fenerbahçe ចំនួន២រូបនាពេលទីផ្សារដោះដូរកីឡាករ នៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

បើតាមវេបសាយ Goal ចុះផ្សាយព្រឹកមិញនេះបានឲ្យដឹងថាកីឡាក Fenerbahçe ទាំង២រូបនោះគឹ៖
១. អ្នកចាំទី Altay Bayındır សញ្ជាតិទួរគី វ័យ២៣ឆ្នាំ
២. ខ្សែបម្រើ Mesut Özil សញ្ជាតិអាល្លឺម៉ង់ វ័យ៣៣ឆ្នាំ។

Mesut Özil និង Altay Bayındı

គួរបញ្ជាក់ Mesut Özil បានចាកចេញពីក្រុម Arsenal ហើយគាត់បានផ្លាស់មកចូលរួមជាក្លិប Fenerbahçe នៅថ្ងៃទី២៤ ខែមកខា ឆ្នាំ២០២១ ជាមួយកិច្ចសន្យាចំនួន ៣ឆ្នាំកន្លះ បន្ទាប់ពីលោក Mikel Arteta បានដកឈ្មោះគាត់ចេញពីការប្រកួត Premier League។

រយៈពេល៧ឆ្នាំកន្លះជាមួយ Arseanl គាត់បានចូលលេងសរុបបាន ២៥៤ប្រកួត ស៊ុតបាន៤៤គ្រាប់ និងបោះបាល់ឱ្យដៃគូបញ្ចប់ទីបាន ៧៧លើកផងដែរ។ ពានរង្វាន់ដែលរូបគេរកបានជាមួយក្លិបកាំភ្លើងធំមានដូចជា FA Cup ៣ដង និង FA Community Shield ១ដង។

ចំណែកអ្នកចាំទី Altay Bayındır គឺជាអតីតកីឡាករក្លិប MKE Ankaragücü ហើយគាត់បានផ្លាស់មកកាន់ Fenerbahçe នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ជាមួយកិច្ចសន្យាចំនួន ៤ឆ្នាំ។

បច្ចុប្បន្នក្លិប Newcastle United ក្រោមការដឹកនាំរបស់លោក Steve Bruce ឆ្លងកាត់៨ប្រកួតដូចគ្នា មិនដែលឈ្នះ, ស្មើ៣ប្រកួត និងចាញ់៥លើក មានត្រឹមតែ៣ពិន្ទុតែប៉ុណ្ណោះ ឈរលេខរៀងទី១៩។

ក្លិប Newcastle United
Telegram-Troryorng
Share.