ដោយសារតែទឹកជំនន់បានវាយប្រហារនៅរដ្ឋខេរ៉ាឡា ប្រទេសឥណ្ឌា គូរស្វាមីភរិយាថ្មីថ្មោងគូរនេះ បានសម្រេចចិត្តជិះឆ្នាំងទៅកន្លែងរៀបមង្គលការ។ នេះគឺជាគំនិតច្នៃប្រឌិតថ្មីមួយដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមភាគច្រើនភ្ញាក់ផ្អើល និង នឹកស្មានមិន ប៉ុន្ដែការធ្វើបែបនេះគឺអស្ចារ្យណាស់។

យោងតាមសារព័ត៌មាន PiPa News បានឲ្យចុះផ្សាយថា ដោយសារតែនៅរដ្ឋខេរ៉ាឡា ដែលជាកន្លែងប្រារព្ធពិធីមង្គលការនេះ មានភ្លៀងធ្លាក់ខ្លាំង និង បង្កជាទឹកជំនន់យ៉ាងឆាប់រហ័ស កូនកំលោះ កូនក្រមុំគូរនេះគ្មានអ្វីធ្វើដំណើរទៅកាន់កន្លែងរៀបការរបស់ខ្លួនបាន ទើបសម្រេចចិត្តខ្ចីឆ្នាំងដ៏ធំមួយពីព្រះវិហារក្បែរនោះដើម្បីជិះក្នុងឆ្នាំងនោះ ដោយមានអ្នកចាំរុញពួកគេទាំង ២នាក់ពីខាងក្រៅផងដែរ។ ថ្វីត្បិតតែតំបន់របស់ពួកគេរងការរំខានពីគ្រោះទឹកជំនន់ពិតមែន ប៉ុន្ដែវាមិនបានបញ្ឈប់កម្មវិធីរៀបការរបស់ពួកគេនោះទេ ពោលគឺពិធីរៀបការបានចប់ទៅដោយរលូន។

សូមជម្រាបថា ស្រុកមួយចំនួននៃរដ្ឋ ខេរ៉ាឡា ប្រទេសឥណ្ឌា បានរងការវាយប្រហារពីគ្រោះទឹកជំនន់យ៉ាងគំហុកចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន ដោយបានបំផ្លាញផ្ទះសម្បែង និង សម្លាប់មនុស្សជាច្រើននាក់ផងដែរ៕

ប្រភព៖ PiPa NEWS

Telegram-Troryorng
Share.