គ្រូបង្វឹក Steve Bruce

មុននេះបន្តិចក្លិបអ្នកមានថ្មី Newcastle United បានប្រកាសដកគ្រូបង្វឹក Steve Bruce ចេញពីតំណែងក្រោយភាគីទាំងសងខាងយល់ព្រមគ្នា ពោលគឺត្រឹមតែ ១៣ថ្ងៃប៉ុណ្ណោះបន្ទាប់ពីព្រះអង្គម្ចាស់ Mohammed Bin Salman រជ្ជទាយាទអារ៉ាប៊ីសាអូឌីត ទិញក្លិបបាននៅក្នុងតម្លៃ ៣០៥លានផោន។

ព្រះអង្គម្ចាស់ Mohammed Bin Salman

គួរបញ្ជាក់លោក Steve Bruce ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្លិប Newcastle United កាលពីក្នុងខែកក្កដាឆ្នាំ ២០១៩។ ប៉ុន្តែក្នុងរដូវកាលថ្មីនេះ ក្លិបសារិកាព្រៃមួយនេះហាក់ធ្វើមិនសូវបានល្អឡើយគឺ៨ប្រកួត ស្មើ៣ នឹងចាញ់៥មានត្រឹម៣ពិន្ទុប៉ុណ្ណោះ ហើយឈរលេខរៀងទី១៩ នៃក្របខ័ណ្ឌ Premier League។

ការប្រកួតចាញ់ក្រុមមាន់ខ្នាយមាស Tottenham Spurs ក្នុងលទ្ធផល ២-៤ នៅកីឡាដ្ឋាន St James’ Park កាលពីថ្ងៃអាទិត្យ នាថ្ងៃទី១៧ ខែតុលា សប្តាហ៍មុននេះគឺជាជាការប្រកួតទី១០០០ ក្នុងអាជីពជាគ្រូបង្វឹករបស់គាត់ផងដែរ។

មានការប៉ាន់ស្មានរួចមកហើយ អំពីអ្នកដែលអាចមកជំនួសតំណែង បុរសវ័យ៦០ឆ្នាំរូបនេះ, ដូចជាអ្នកចាត់ការក្លិប Rangers លោក Steven Gerrard, អតីតគ្រូបង្វឹកក្លិប Chelsea លោក Frank Lampard និងអតីតគ្រូបង្វឹកក្លិប Inter Milan, Juventus និងក្លិប Chelsea លោក Antonio Conte ជាដើម៕

លោក Steven Gerrard និង Frank Lampard
Telegram-Troryorng

Share.