អ្នកគាំទ្រ Man City

លោក Guido De Pauw អ្នកគាំទ្រ Man City ដែលមានវ័យ ៦៣ឆ្នាំបានរងរបួសក្បាលធ្ងន់ធ្ងរ ក្រោយគាត់ត្រូវបានអ្នកគាំទ្រ Club Brugge វាយប្រហារនៅចំណតរថយន្ត E40 Drongen បន្ទាប់ពីបញ្ចប់ការប្រកួតរវាង Machester City ទល់នឹង Club Brugge កាលពីយប់ថ្ងៃអង្គារ ក្នុងវគ្គជម្រុះនៃពានរង្វាន់ UEFA Champion League នៅប្រទេសបែលហ្ស៊ិក។

ក្មេងប្រុសម្នាក់ត្រូវជាកូនរបស់ជនរងគ្រោះបានប្រាប់ថា៖ “នៅយប់ម៉ោងប្រហែល ១០:៤០នាទីមានហេតុការណ៍មួយបានកើតឡើងនៅចំណតរថយន្ត E40 Drongen ដោយឪពុក​របស់ខ្ញុំបានតតាំងជាមួយជនសង្ស័យ បន្ទាប់ពីពួកគេបានព្យាយាមយកកន្សែងបង់ក Manchester City របស់ឪពុកខ្ញុំ ហើយនៅពេលឪពុករបស់សុំកន្សែងបង់កនោះត្រលប់មកវិញ ស្រាប់តែពួកគេវាយឪពុកខ្ញុំចំក្បាលឲ្យរងរបួសធ្ងន់ហើយរត់គេចខ្លួនបាត់”។

ក្រោយទទួលដំណឹងក្លិប Man City បានចេញសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនថា៖ “អ្នករាល់គ្នានៅទីក្រុង Man City មានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំងដែលបានលឺរបាយការណ៍អំពីការវាយប្រហារទៅលើអ្នកគាំទ្រម្នាក់របស់ខ្លួនបន្ទាប់ពីការប្រកួត Champions League នៅទីក្រុងបែលហ្សុិកកាលពីយប់ម្សិលមិញ”។

សេចក្តីថ្លែងការណ៍របស់ Club Brugge បានសរសេរថា៖“ ក្លិបមានការរន្ធត់ជាខ្លាំងដែលបានដឹងអំពីព្រឹត្តិការណ៍នៅចំណតរថយន្ត E40 Drongen ជាកន្លែងដែលអ្នកគាំទ្ររបស់ក្លិប Man City ស្នាក់នៅត្រូវបានវាយប្រហារ។ Club Brugge គាំទ្រដាក់ទោសលើបុគ្គលដែលធ្វើទង្វើបែបនេះ”។
*ក្រោយកើតហេតុប៉ូលីសនៅទីក្រុងបែលហ្សុិកបានចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់។

ប្រភព៖ Goal

Telegram-Troryorng

Share.