Barcelona 1-0 Dynamo Kyiv

ក្រុមអ្នកមានបុណ្យ FC Barcelona ស្គាល់រសជាតិឈ្នះជាលើកដំបូងក្នុងពានរង្វាន់ UEFA Champion League រដូវកាលនេះក្រោយយក​ឈ្នះ​លើ​ក្រុម Dynamo Kyiv ​ក្នុង​លទ្ធផល ១-០ ​នៅកីឡាដ្ឋាន Otkrytiye Arena នាប្រទេសរុស្សី។

គ្រាប់បាល់ជ័យជម្នះសម្រេចដោយខ្សែការពារចាស់វស្សា Gerard Pique នៅនាទី៣៨ ដែលជាការបញ្ចូលបាល់យ៉ាងស្អាតដោយ Jordi Alba ហើយលទ្ធផលនេះរក្សារហូតដល់បញ្ចប់ការប្រកួត។

តារាងចំណាត់ថ្នាក់ពូល E បណ្តោះអាសន្ន៖
១. Bayern Munich មាន៩ពិន្ទុ
២. Benfica មាន៤ពិន្ទុ
៣. Barcelona មាន៣ពិន្ទុ
៤. Dynamo Kyiv មាន១ពិន្ទុ។

ពូល E

ខ្សែការពារ Gerard Pique បានក្លាយជាខ្សែការពារដែលស៊ុតចូលទីច្រើនគេក្នុងប្រវត្តិសាស្ត្រ UEFA Champion League (ស្មើរជាមួយកំណត់ត្រា Roberto Carlos) ដែលមាន១៦គ្រាប់ ហើយគ្រាប់ទាំងនោះមិនមានគ្រាប់បាល់ពិន័យ១១ម៉ែត្រ (Penalty) ឡើយ។
១. Gerard Piqué និង Roberto Carlos ១៦គ្រាប់
២. Sergio Ramos និង Iván Helguera ១៥គ្រាប់
៣. Dani Alves ១២គ្រាប់។

ខ្សែការពារ Gerard Pique

ប្រភព៖ UEFA

Telegram-Troryorng
Share.