ក្រុម​​វាយ​កូន​បាល់​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ប្រកួត​ជាមួយ​អ៊ីរ៉ង់ ក្នុង​ជំនួប​​បិទ​​​ពូល C នៃ​ពានរង្វាន់​​វាយ​​កូន​បាល់​អន្តរជាតិ​ប្រចាំ​ទ្វីប​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក Davis Cup 2021 កម្រិត​ទី៤ (Asia/Oceania Group IV) នៅ​ទីលាន Bahrain Tennis Federation Courts ក្នុង​​ទីក្រុង Isa Town ប្រទេស​បារ៉ែន នា​វេលា​ម៉ោង​១​រសៀល (ម៉ោង​នៅ​កម្ពុជា) ថ្ងៃ​ព្រហស្បត្តិ៍ ទី​២១ ខែ​តុលា ឆ្នាំ​២០២១​នេះ។

កម្មវិធី​ប្រកួត​ពូល C បណ្ដោះអាសន្ន​គឺ៖
-កម្ពុជា ៣-០ យេមែន
-អ៊ីរ៉ង់ ៣-០ កៀ​ហ្ស៊ី​ស៊ី​ស្ថាន
-កម្ពុជា ២-១ កៀ​ហ្ស៊ី​ស៊ី​ស្ថាន
-អ៊ីរ៉ង់ ៣-០ យេមែន
-អ៊ីរ៉ង់ Vs កម្ពុជា
-កៀ​ហ្ស៊ី​ស៊ី​ស្ថាន Vs យេមែន

សូម​បញ្ជាក់​ថា​ក្រុម​កម្ពុជា ដឹកនាំ​ដោយ​លោក​ ទេព រិទ្ធីវិត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ មាន​កីឡាករ​មាន​​កីឡាករ ទេព ធីម៉ូធី ឃ្លាំង ពន្លក, ប៊ុន កេន្នី និង ឡុង សំនៀង។

តាម​ការ​កំណត់​នៅ​ឆ្នាំ​២០២១ នេះ​ពានរង្វាន់ Davis Cup 2021 កម្រិត​ទី៤ (Asia/Oceania Group IV) កំណត់​ក្រុម​ដែល​ចូលរួម​ទាំង​​១២ បែង​ចែក​ជា​៣ ពូល ដោយ​ក្នុង​នោះ​ក្រុម​​តាម​ពូល​នីមួយៗ​ត្រូវ​ប្រកួត​វិលជុំ​គ្នា ហើយ​​ក្រុម​លេខ១​និង​លេខ២​ មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​ជម្រុះ រក​ក្រុម​ខ្លាំង​ជាង​គេ​៣ក្រុម ឡើង​ទៅ​លេង​កម្រិត​ទី៣ (Asia/Oceania Group III)។

ក្រុម​ដែល​ដក​ខ្លួន​នៅ​ឆ្នាំ​នេះ​មាន​បង់ក្លាដេស,​មីយ៉ាន់ម៉ា,​សិង្ហបុរី និង​តាហ្ស៊ីគីស្ថាន៕

Telegram-Troryorng
Share.