ថូផ្កាមួយនេះដំបូងឡើយត្រូវបានគេលក់ក្នុងតម្លៃត្រឹមតែជិត ៥ដុល្លាប៉ុណ្ណោះ ប៉ុន្ដែក្រោយមកតម្លៃថូនេះបានឡើងថ្លៃក្នុងតម្លៃដ៏ខ្ពស់ព្រោះហេតុផលនឹកស្មានមិនដល់។ ថូផ្កានេះគឺជាថូផ្កាដ៏មានកម្រ និង មានអាយុកាលរាប់រយឆ្នាំ ដែលធ្វើឲ្យមនុស្សជាច្រើនមានកាភ្ញាក់ផ្អើល ក្រោយពេលដែលអ្នកជំនាញអះអាងថា ថូនេះពិតជាថូបុរាណដ៏កម្រមែន។

ថូផ្កាដ៏កម្រនេះត្រូវបានផលិតឡើងនៅឆ្នាំ ១៩០២ ក្នុងតំបន់ប៉ាស៊ីហ្វិក ណ័រវេស នៃប្រទេសអាមេរិកខាងជើង បើគិតមកដល់បច្ចុប្បន្នថូនេះមានអាយុកាលជាង ១រយឆ្នាំមកហើយ។ អ្វីដែលពិសេសនោះថូនេះត្រូវបានគេរំពឹងថា នឹងត្រូវលក់ដេញថ្លៃក្នុងតម្លៃចន្លោះពី ១ម៉ឺនដុល្លា ដល់ ១ម៉ឺន៥ពាន់ដុល្លាអាមេរិកឯណោះ ខណៈកាលបរិច្ឆេទការលក់ដេញថ្លៃនេះនឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែ តុលាខាងមុខនេះ​។

នេះគឺជារឿងនឹកស្មានមិនដល់ដែលថូផ្កានេះមើលទៅសាមញ្ញ ហើយធ្លាប់លក់នៅក្នុងហាងលក់សំភារៈចាស់ៗក្នុងតម្លៃដ៏ទាប ប៉ុន្ដែពេលនេះត្រូវបានគេយកមកដាក់ដេញថ្លៃក្នុងតម្លៃខ្ពស់។ ប្រសិនបើកាលពីដំបូងមានអ្នកទិញបានក្នុងតម្លៃថោកនោះ ពិតជាសំណាងណាស់៕

ប្រភព៖ ODD News

Telegram-Troryorng
Share.