គេហទំព័រសារព័ត៌មានឥណ្ឌាមួយបានរាយការណ៍ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលអាចស្រូបចូលតាមមាត់ ដែលផលិតឡើងដោយក្រុមហ៊ុនចិន ខេនស៊ីណូ បាយអូឡូជីក គឺពិតជាមានសុវត្ថិភាព ​និង ប្រសិទ្ធភាព។

យោងតាមការស្រាវជ្រាវចុងក្រោយ នៅក្នុងមន្ទីរពិសោធន៍របស់ក្រុមហ៊ុចិន ខេនស៊ីណូ បាយអូឡូជីក បានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទបាញ់ និង ប្រភេទស្រូបចូល ឬ ផឹកតាមមាត់នេះ  មានសុវត្ថិភាព និង ភាពសុំាំខ្លាំងជាងប្រភេទវ៉ាក់សាំងប្រភេទចាក់ទូទៅ ដែលត្រូវបានប្រើប្រាស់ជាដូសជម្រុញនោះទៅទៀត។

​វ៉ាក់សាំងនេះបានបង្ហាញពីការកើនឡើងពី ២៥០ ទៅ ៣០០ដង ក្នុងការបន្សាបកម្រិតអង្គបដិបក្ខជាការជួយបង្កើនប្រសិទ្ធភាពវ៉ាក់សាំង និងអាចប្រឆាំងវីរុសកូវីដ១៩ ក្នុងកម្រិតខ្ពស់ នៅពេលដែលប្រើប្រាស់វាជាវ៉ាក់សាំងដូសជំរុញ។

នេះគឺជាលទ្ធផលល្អដែលបង្ហាញពីប្រសិទ្ធភាព និង សុវត្ថិភាពវ៉ាក់សាំង ប្រភេទស្រូបតាមមាត់ ខុសពីវ៉ាក់សាំងកន្លងមកដែលជាប្រភេទវ៉ាក់សាំងចាក់៕

ប្រភព៖ Xinhua

Telegram-Troryorng
Share.