ខេត្តព្រះសីហនុ៖ រថយន្តចំនួន០២គ្រឿងត្រូវបានរងការខូចខាតយ៉ាងដំណុំ បន្ទាប់ពីត្រូវបានរថយន្តស្ទួចដឹលឥដ្ឋ រអិលថយក្រោយពេលឈប់ស្តុប នៅចំនុចស្តុប៣៣៣ ស្ថិតក្នុងភូមិ៤សង្កាត់លេខ៤ក្រុង និង ខេត្តព្រះសីហនុ។

បើតាមសមត្ថកិច្ចចរាចរណ៏ បានបង្ហើបឲ្យដឹងថា នៅវេលាម៉ោង ៣:៤០នាទីល្ងាច មានករណីរថយន្តដឹកឥតមួយគ្រឿង ពេលដែលឈប់ស្ទុប ក៏ដាក់លេខមិនចូល រួចបានរអិលថយក្រោយ រួចបានបុករះរថយន្តចំនួនពីរគ្រឿងបណ្ដាលអោយរងការខូចយ៉ាងដំណំ ។

ចំណែករថយន្ដបង្ករម៉ាក ហ៊ីយ៉ានដាយពណ៏ស ដឹកឥដ្ឋ ពាក់ស្លា កលេខ ភ្នំពែញ 3E-2287 បានរអិលថយក្រោយ មកបុករថយន្តស្តារិចពណ៌ខ្មៅដែរមានស្លាកលេខ ភ្នំ ពែញ 2AQ-1005 នឹងរថយន្តមួយទៀតម៉ា កតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2BD-2564 បណ្ដាលអោយរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោកក៏បានមកដល់ក៏បានវាស់វែង រួចស្ទួចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកដើម្បីរងចាំការដោះស្រាយតាមនិតិវិធី៕

Share.