Ansu Fati

កីឡាករវ័យក្មេង Ansu Fati បានយល់ព្រមបន្តកុងត្រាថ្មីជាមួយក្លិបអ្នកមានបុណ្យ FC Barcelona រហូតដល់ខែមិថុនា ឆ្នាំ២០២៧ ដោយបានចង់ភ្ជាប់ជាមួយតម្លៃទិញផ្តាច់កុងត្រា ១​ពាន់​លាន​ផោន​ដូច Pedri Gonzalez ផងដែរ។

ម្ចាស់អាវលេខ១០រូបនេះ ខកខានបង្ហាញខ្លួនលើទីលានអស់រយៈពេលជិតមួយឆ្នាំ ដោយសារបញ្ហារបួសជង្គង់ធ្ងន់ធ្ងរចាប់តាំងពីរដូវកាលមុន។ ប៉ុន្តែក្រោយត្រលប់ពីរបួស ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំរូបនេះនៅតែបន្តភាពខ្លាំងរបស់ខ្លួនបានដដែល ពោលគឺអាចរកបាន២គ្រាប់ ពីការបង្ហាញខ្លួនចំនួន៤លើក។

គួរបញ្ជាក់ឲ្យដឹងថា Ansu Fati មាន​ដើម​កំណើត​មក​ពី​ប្រទេស​ហ្គីណេ-ប៊ីសៅ (ភាគ​ខាង​លិច​ទ្វីប​អាហ្វ្រិក) ហើយគ្រួសាររបស់បាននាំគាត់មកនៅប្រទេសអេស្ប៉ាញ តាំងពីគាត់មានអាយុ ៦ឆ្នាំមកម្ល៉េះ, នេះជាមូលហេតុដែល Fati អាចទទួលបានសញ្ជាតិអេស្ប៉ាញស្របច្បាប់បាន។

Ansu Fati

ប្រភព៖ Marca

Telegram-Troryorng
Share.