មិនមានការផ្សាយបន្តឡើយ

យោងតាមការបញ្ជាក់របស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អម្បាញមិញនេះបានឲ្យដឹងថា៖ ការប្រកួតពានរង្វាន់ AFC U23 Asian Cup Uzbekistan ឆ្នាំ2022 វគ្គជម្រុះពូល K ដែលមានប្រទេសជប៉ុនជាម្ចាស់ផ្ទះមិនមានគម្រោងផ្សាយផ្ទាល់ការប្រកួតមកកម្ពុជាឡើយ ក្រៅពីការប្រកួតរបស់ខ្លួនទេ (ជប៉ុនជាមួយកម្ពុជា ជប៉ុនជាមួយហុងកុង) ហើយការប្រកួតដែលផ្សាយផ្ទាល់ គឺមានតែលើទូរទស្សន៍ CS Nittele G+ របស់ជប៉ុន នឹងមិនមានការផ្សាយបន្តផ្ទាល់មកកម្ពុជាឡើយ។

បច្ចុប្បន្នសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកំពុងតែទំនាក់ទំនងជាមួយសមាគមបាល់ទាត់ជប៉ុន ដើម្បីរកមធ្យោបាយអោយបងប្អូនអ្នកគាំទ្រនៅប្រទេសកម្ពុជាអាចទស្សនាការប្រកួតបាន។

ខាងក្រោមនេះគឺជាកាលវិភាគប្រកួតរបស់កម្ពុជាក្នុង​ជំនួប​ពូល K៖
– ក្រុមជម្រើសជាតិកម្ពុជា ជួប ក្រុមជម្រើសជាតិហុងកុង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១:០០ព្រឹក(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន J-Village ប្រទេសជប៉ុន។
– ក្រុមជម្រើសជាតិជប៉ុន ជួប ក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១:០០ព្រឹក(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន J-Village ប្រទេសជប៉ុន។

អត្ថបទពាក់ព័ន្ធ៖ បញ្ជី​ឈ្មោះ​កីឡាករ​កម្ពុជា ជប៉ុន និង​ហុងកុង ក្នុង​ពូល K នៃពានរង្វាន់ AFC U23 Asian Cup​

កាលវិភាគប្រកួតរបស់កម្ពុជាក្នុង​ជំនួប​ពូល K
Telegram-Troryorng
Share.