ក្រុម​​វាយ​កូន​បាល់​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​​ប្រកួត​​វគ្គ​ខ្វែង​ជាមួយ​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​ពានរង្វាន់​​វាយ​​កូន​បាល់​អន្តរជាតិ​ប្រចាំ​ទ្វីប​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក Davis Cup 2021 កម្រិត​ទី៤ (Asia/Oceania Group IV) នៅ​ទីលាន Bahrain Tennis Federation Courts ក្នុង​​ទីក្រុង Isa Town ប្រទេស​បារ៉ែន នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​តុលា ឆ្នាំ​២០២១​នេះ។

កម្ពុជា ជា​ក្រុម​លេខ២​មក​ពី​ពូល C ក្រោយ​ឈ្នះ​លើ​យេមែន ៣-០ បន្ត​ឈ្នះ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ២-១ និង​ចាញ់​អ៊ីរង់ ៣-០។ ចំណែក​ក្រុម​​លេខ​១​មក​ពី​ពូល A ក្រោយ​យក​ឈ្នះ​លើ​ក្រុម​កោះ​ហ្គាម ៣-០ បន្ត​ឈ្នះ​ម្ចាស់​ផ្ទះ​បារ៉ែន ៣-០ និង​ឈ្នះ​អារ៉ាប់រួម ៣-០ ទៀត។

ដូច្នេះ​ក្រុម​លេខ១​និង​លេខ២​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​​ខ្វែង​ជា​បន្ត​រក​ក្រុម​ខ្លាំង​ឡើង​ទៅ​ប្រកួត​ Asia/Oceania Group III ឆ្នាំ​២០២២ ខាង​មុខ។ គូ​ប្រកួត​សរុប​ទាំង​៣គូ​មាន​ចាប់​ពី​ម៉ោង​១រសៀល​តទៅ៖
-អារ៉ាប់ប៊ីសាអូឌីត Vs កម្ពុជា
-តួរមេនីស្ថាន Vs អារ៉ាប់រួម
-អ៊ីរ៉ង់ Vs អ៊ីរ៉ង់
ចំណែក​ការ​ប្រកួត​ស្វែង​រក​ចំណាត់​ថ្នាក់​ក្នុង​ពូល Asia/Oceania Group IV សម្រាប់​ក្រុម​ដែល​មិន​ជាប់​ឈ្មោះ​ឡើង​ជុំ​បន្ត​មាន៖
– កៀ​ហ្ស៊ី​ស៊ី​ស្ថាន Vs ហ្គាម
​- អូម៉ង់ Vs យេមែន
-បារែន Vs ម៉ុងហ្គោលី

ឆ្នាំ​នេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ពានរង្វាន់ Davis Cup បាន​សម្រេច​ជ្រើសរើស​យក​ក្រុម​ចំនួន​៣ ក្នុង​កម្រិត​៤ Asia/Oceania Group IV ឡើង​ទៅ​លេង​ក្នុង​កម្រិត៣ Asia/Oceania Group III នៅ​ឆ្នាំ​២០២២​ខាង​មុខ ខណៈ​កម្ពុជា ធ្លាប់​ឡើង​ទៅ​លេង​កម្រិត​៣ នេះ ចន្លោះ​ឆ្នាំ​២០១៣ ​ដល់​ឆ្នាំ​​២០១៦ ទើប​ធ្លាក់​ចេញ​ទៅ Asia/Oceania Group IV វិញ​មក​ទល់​សព្វ​ថ្ងៃ៕

Telegram-Troryorng
Share.