ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi ដំឡើងយុវជន៤រូបមកកាន់ឈុតធំដើម្បីត្រៀមខ្លួនលេងនៅក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២១ ជើង​ឯក​ថ្នាក់​ជាតិ​ដែលនឹងធ្វើឡើងនៅពេលខាងមុខឆាប់ៗនេះ។

បើ​តាម​ការ​បញ្ជាក់​របស់​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្លិប​កីឡាករទាំង៤រូបមានដូចជា៖
– រ៉េត កាត្តាមី
– រស់ ដារ៉ាពេជ្រ
– ម៉ន ហួង
– ហាក់ វុទ្ធី

ក្រុម​ភ្នំពេញក្រោន ធ្លាប់​គ្រង​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ២សម័យកាល​ជាប់ៗគ្នា​គឺ​នៅ​ឆ្នាំ​២០០៨ និង​២០០៩៕

Telegram-Troryorng
Share.