Beckham ទូតសុឆន្ទៈតំណាងឱ្យប្រទេសកាតារ

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស David Beckham បានយល់ព្រមទទួលនូវទំហំទឹកប្រាក់ ១៥០លានផោន ដេីម្បីធ្វេីជាទូតសុឆន្ទៈ តំណាងឱ្យប្រទេសកាតារយៈពេល១០ឆ្នាំ ដេីម្បីជួយរៀបចំ FIFA World Cup 2022 និងជួយផ្សព្វផ្សាយវិស័យទេសចរណ៏ និងវប្បធម៏របស់កាតា។

ដូច្នេះមានន័យថាអតីតខ្សែបម្រើរបស់ក្រុម Manchester United និង Real Madrid ដែលមានរហស្សនាមថា Goldenballs រូបនេះនឹងទទួលបានថវិកា ១៥លានផោនក្នុងមួយឆ្នាំលើកិច្ចព្រមព្រៀងក្នុងរយៈពេលមួយទសវត្សរ៍។

នៅដើមខែតុលា Beckham បានជិះយន្តហោះផ្ទាល់ខ្លួនរបស់គាត់ធ្វើដំណើរទៅកាន់រដ្ឋធានី Doha ប្រទេសកាតាដើម្បីទស្សនាកីឡដ្ឋានត្រៀមប្រើប្រាស់សម្រាប់ការប្រកួតនៅឆ្នាំក្រោយ និងជួបសំណះសំណាល់ជាមួយឥស្សរជនផ្សេងៗ។

Beckham និង Victoria

David Beckham បានពិគ្រោះយោបល់ជាមួយ Victoria ភរិយារបស់គាត់ដែលជាអតីតតារាចម្រៀងប៉ុប The Spice Girls ម្ចាស់បទច្រៀងដ៍ល្បី “girl power” មុនពេលចុះហត្ថលេខារួចរាល់អស់ហើយ។

គួររំលឹកម្ចាស់អាវលេខ៧ បានបញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ ក្នុងអាយុ ៣៨ឆ្នាំ។ ហើយគេនៅចាំបានថា វីរៈបុរសអង់គ្លេសរូបនេះ កាលគាត់នៅមានវ័យជំទងអាយុប្រហែលជា ២០ឆ្នាំធ្លាប់ចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនធំៗដូចជា Pepsi និង Adidas នឹងក្លាយទូតសុឆន្ទៈរបស់ក្រុមហ៊ុនទាំងនេះផងដែរ។

ការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមឡើង នៅថ្ងៃទី២១ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំក្រោយនេះ ហើយប្រទេសកាតាក៏បានក្លាយជាម្ចាស់ផ្ទះ World Cup ដំបូងគេបង្អោះនៅមជ្ឈិមបូព៌ា។

David Beckham
Telegram-Troryorng
Share.