ចាប់ពីពេលនេះតទៅ ខេត្តបន្ទាយមានជ័យត្រូវបានចាត់ចូលក្នុងភូមិសាស្ដ្រត្រូវអនុវត្តកាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសុខាភិបាលនៅថ្ងៃទី០៣ខែឧសភាឆ្នាំ២០២១។

ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការជូនដំណឹងជាថ្មីដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩។

ជាការកត់សំគាល់មួយរយៈចុងក្រោយនេះខេត្តបន្ទាយមានជ័យនិយាយជារួមនិងដោយឡែក នៅក្រុងប៉ោយប៉ែតមានតួលេខឆ្លងជំងឺកូវីដ១៩កើនឡើងគួរឲ្យកត់សំគាល់៕

Share.