បាត់ដំបង៖ ក្មេងប្រុសចំនួន ២នាក់បាននាំគ្នាដើរលេង រួចចុះងូតទឹកស្រះបណ្តាលឲ្យលង់ស្លាប់ទាំងព្រឹក។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ករណីក្មេងលង់ទឹកស្លាប់នេះបានកើតឡើងនៅវេលាម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២១ ត្រង់ចំណុចក្រុមទី ០៥ ក្នុងភូមិប៉ោយរំជៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្មេងជនរងគ្រោះមានឈ្មោះលឿន ចិត្ត ភេទប្រុស អាយុ ០៣ឆ្នាំ និងម្នាក់ទៀតឈ្មោះដួង ថៃ ភេទប្រុស អាយុ ០៥ឆ្នាំ ទាំង ២នាក់នៅជិតផ្ទះគ្នាក្នុងភូមិ /ឃុំកើតហេតុខាងលើ។

តាមប្រភពពីអ្នកភូមិបានបង្ហើបឲ្យដឹងថា ដោយសារជីវភាពខ្វះខាត ឳពុកម្តាយកុមាររងគ្រោះតែងតែព្រងើយកន្តើយមិនសូវយកចិត្តទុកដាក់ក្នុងការមើលថែកូនចៅឡើយ ទើបនៅថ្ងៃកើតហេតុក្មេងទាំង ២នាក់មានឱកាសបបួលគ្នាដើរលេង រហូតដល់ទីតាំងស្រះទឹកខាងលើក៏នាំគ្នាចុះងូតទឹកលេង ដោយមិនមានមនុស្សចាស់បានឃើញក៏លង់ស្លាប់តែម្តង។ ដោយមានការសង្ស័យទើបក្រុមគ្រួសារក៏នាំគ្នាចុះទឹករាវរកទើបប្រទះឃើញសាកសពក្នុងសភាពផុតដង្ហើមស្តូកស្តឹងបាត់ទៅហើយ។

ភ្លាមៗកម្លាំងនគរបាលមូលដ្ឋានបានចុះទៅពិនិត្យដល់កន្លែងបញ្ជាក់ថា ក្មេងទាំង ២នាក់ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចបានប្រគ ល់សាកសពទៅឲ្យឳពុកម្តាយរៀបចំចាត់ចែងតាមគន្លងប្រពៃណី៕

អត្ថបទ៖ដំបងក្រញូង

Share.