ម្ចាស់​បទ​ចម្រៀង​ «My Heart Will Go On» ពីភាពយន្ត​ល្បីល្បាញ​ជា​អមតៈ «Titanic» លោក​ស្រី Celine Dion បាន​ប្រកាស​នៅ​បណ្ដាញ​សង្គ​ម Instagram របស់​ខ្លួន​ថា​ពេលនេះ​លោក​​ស្រី​ត្រូវបង្ខំ​ចិត្ត​ព​ន្យារពេល​រៀបចំ​កម្មវិធី Concert ​ថ្មី​របស់​លោក​ស្រី​ ដោយ​សារ​តែ​បញ្ហា​ជំងឺ​ដ៏រ៉ាំរ៉ៃ​កំពុង​ធ្វើ​ទុក្ខ​ខ្លាំង​។

តារា​ចម្រៀង​ល្បី​អ្នក​ស្រី​ Celine Dion បច្ចុប្បន្ន​កំពុង​តែ​ឈឺ​ជំងឺ​រមួលសាច់ដុំ​ធ្ងន់​ធ្ងរ​ដែល​បណ្ដាល​ឱ្យ​អ្នក​ស្រី​ត្រូវសំរាក​និង​ផ្អាក​​រាល់​សកម្មភាព​​ច្រៀង​និង​សម្ដែង​ទាំងអស់​។

យោង​តាម​ការ​ផុស​របស់​លោក​ស្រី​នៅ​លើ​ Instagram ​អ្នក​ម្ដាយ​កូន​៣​រូប​នេះ​ក៏​បាន​រៀបរាប់​បន្ត​ទៀត​ថា៖ «រឿង​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​ខូច​ចិត្ត​ណាស់។ ក្រុម​ការងារ​ខ្ញុំ​និង​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​ការងារ​ដើម្បី​កម្មវិធី​ថ្មី​របស់​យើង​រយៈ​ពេល​៨​ខែ​កន្លង​មកនេះ​ តែ​បែរ​ជា​មិន​អាច​ដំណើរ​ការ​កម្មវិធី​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​បាន​ ខ្ញុំ​រក​ពាក្យ​អ្វី​មក​ថ្លែង​ជំនួស​ឱ្យ​ការ​សោកស្ដាយ​នេះ​មិន​បាន​នោះ​ទេ​។ ខ្ញុំ​ពិបាកចិត្តណាស់​ដែល​ខ្ញុំ​ធ្វើ​ឱ្យ​ក្រុម​ការងារ​ពិបាក ​ ហើយ​ខ្ញុំ​ក៏​សុំ​ទោស​ជា​ពិសេស​ចំពោះ​អ្នក​គាំទ្រ​ដែល​ធ្វើ​ឱ្យ​អ្នក​ទាំង​អស់គ្នា​ខក​ខាន​ចំពោះ​ផែន​ការ​មក​កាន់​ទីក្រុង​ឡាវែហ្គាស។ ពេល​នេះ​ខ្ញុំ​ចាំ​បាច់​ត្រូវ​ផ្ដោត​លើ​ការ​ព្យាបាល​ឱ្យ​បាន​ធូរ​ស្បើយ​​ជា​មុន​សិន​…ខ្ញុំចង់​ឆ្លង​កាត់​ដំណាក់​កាល​ដ៏​អាក្រក់​មួយនេះ​ឱ្យ​​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

គួរដឹងថា​ ​ក្រុម​ការងារផ្នែកឱសថ​របស់​លោក​ស្រី Celine Dion បាន​តាម​ដាន​និង​ព្យាបាលឈឺជំងឺ​រមួល​សាច់​​លោក​ស្រី​ ប៉ុន្តែ​អាការៈ​ជំងឺ​​លោក​ស្រី​ធ្ងន់ធ្ងរ​​ខ្លាំង​ធ្វើ​ឱ្យ​លោក​ស្រី​មិន​អាច​ចូលរួម​​​ហាត់​សម​​​សម្រាប់ Concert ​ថ្មីបាន​​៕

Telegram-Troryorng
Share.