Imma  (អ៊ិមម៉:) នារី​បង្ហាញ​ម៉ូដ​ជប៉ុន​ មិន​មែន​ជា​មនុស្ស​ធម្មតា​​នោះ​ទេ​ តែ​ត្រូវ​បាន​គេ​ផលិត​ឡើង​ Computer។ មនុស្ស​យើង​ភាគ​ច្រើន​ចូលចិត្ត​ Follow Influencer ដែល​ចូលចិត្ត​តុបតែង​ខ្លួន ស្លៀកពាក់​ទាន់​សម័យ​ៗ ថត​រូប​ស្អាត​ៗ ប៉ុន្តែ​ជួនកាល​យើង​មិន​បាន​ដឹង​ទេ​ថា អ្នក​ដែល​យើង​កំពុង​តែ​ Follow នោះ​អាច​មិនមែន​ជា​មនុស្ស​ពិត​ប្រាកដ​ក៏​ថា​បាន។

Imma (អ៊ិមម៉:) គឺជា​ Influencer នារី​ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ជា​ភាសាជប៉ុន (អ៊ិម៉ាក់) ដែល​មាន​ន័យថា ​«ពេល​នេះ​» នារី​រូប​នេះ​ត្រូវ​បាន​ផលិតឡើង​ដោយ ModelingCafe ដែល​ជា​ក្រុមហ៊ុន​ជំនាញផ្នែកកុំព្យួទ័រ​ក្រាហ្វិច។ Imma មាន​រូប​រាង​មើល​ទៅ ប្រៀបដូច​ជា​មនុស្ស​ស្រី​វ័យ​ជំទង់​ធម្មតាដែល​យើង​ធ្លាប់​បាន​ជួប​នៅ​តាម​អ៊ិនធឺណិត​

«ខ្ញុំ​ប្រៀប​ដូច​ជា​ក្មេង​ស្រីម្នាក់​ ខ្ញុំ​ចាប់​អារម្មណ៍​វប្បធម៌ ភាពយន្ត​ និងសិល្បៈ​របស់​ជប៉ុន» នេះ​គឺជា​ពាក្យ​ណែនាំ​ខ្លួន​របស់ Imma នៅ​លើ​ Instagram ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៨​មក ហើយ​មាន​ចំនួន​ Follower ច្រើនជាង ៣៥២K

រូបភាព​ជា​ច្រើន​ដែល​ត្រូវ​បាន​ផុស​នៅ​លើ​ Instagram ផ្ទាល់​ខ្លួន​របស់​ Imma គឺឱ្យ​នារី​ជា​មនុស្ស​យន្ត​រូបនេះ​សឹង​តែ​ដូច​ទៅ​នឹង​​មនុស្ស​ពិត​ៗ ទោះ​ជា​នាង​មាន​សក់​ពណ៌​ស៊ីជម្ពូដ៏​លេចធ្លោ​តែ​ស្បែក​ កែវភ្នែក​ ច្រមុះ មាត់ គ្រប់​យ៉ាង​លើ​ដងខ្លួន​របស់​នាង​ប្រៀប​ដូច​ជា​មនុស្ស​ពិតៗ​ដូច្នោះ​ដែរ។

បើ​សិន​ Imma ជា​មនុស្ស​ នាង​គឺជាតារា​បង្ហាញ​ម៉ូដ​ម្នាក់មិន​ខាន ជាង​នេះ​ទៀត​ Imma ថែម​ទាំង​បាន​ថត​លើ​គម្រប​ខាង​មុខ​ទស្សនាវដ្ដី CGWorld ផង​ដែរ​។

វត្តមាន​របស់​ Imma បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​យើង​មើល​ឃើញ​ពី​ពិភពលោក​ដែល​កំពុង​តែ​ផ្លាស់​ប្ដូរ​នៅ​ថ្ងៃ​អនាគត​  ពិសេស​នោះ Influencer បន្ទាប់​អាច​នឹង​ក្រាន់តែ​ជា AI ឬ​ បុគ្គល​ដែល​ដូច​ជា​ម​នុស្ស​ធម្មតា​តែ​ការ​ពិត​បង្កើត​ឡើង​ CGI ប៉ុណ្ណោះ។ ប្រការ​សំខាន់ Influencer អស់​ទាំង​នេះ​នឹង​មិនមាន​ព័ត៌មាន​អាស្រូវ​ បង្ករ​ឱ្យ​ខូច​ឬប៉ះពាល់​ដល់​កិត្តិយស​នោះ​ទេ​។ ចំពោះប្រិយមិត្ត​ដែល​ចង់​ Follow នារី​ Influencer ដូច​ជា​មនុស្ស​រូប​នេះ​តាម​រយៈ​ Instagram អាច​ចូល​ទៅ​កាន់​ Instagram ហើយ​វាយ​អក្សរ​ @Imma.gram៕

Telegram-Troryorng
Share.